ភ្នំពេញ ៖ មន្ត្រីតុលាការមួយរូបបានឲ្យដឹងថា លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងហើយ កាលពីវេលាម៉ោងប្រមាណ៩ និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ហើយបើតាមប្រភពនោះ ការដោះលែងលោក គឹម សុខ ក្រោយអនុវត្តការជាប់ទោសដល់ថ្ងៃកំណត់។
សូមបញ្ជាក់ថា លោក គឹម សុខ ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកតាមរយៈវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជននៅពីក្រោយការសម្លាប់លោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅហាងស្ដាម៉ាតក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិចជិតស្ដុបបូកគោ រាជធានីភ្នំពេញ។
លោកគឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោស២ ករណីនេះកាលពីខែសីហា ឆ្នាំ ២០១៧ ចោទពីបទ "ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍" ដោយសម្រេចដាក់ពន្ធនាគាររយៈពេល១៨ ខែពិន័យ ៨ លលានរៀល៕
Source: Kampuchea Thmey Daily
0 Comments