Ad Code

សូត្រ ប៊ុន​ធី ជួប​Phetchhit Chhai លើស​ង្វៀន​Boostrong Fighter On Fireស៊ូ វ​ណ្ណះ សាក​កណ្តាប់ដៃ​ជាមួយ ម៉ន ព្រហ្ម​ម៉ាញ



អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា សូត្រ ប៊ុន​ធី ក្លិប​បក្សី​ស្លាប​ដែក នឹងត្រូវ​ជួប​ប្រកួត​ជា​អ្នក​ប្រដាល់​ថៃ​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ នៅ​លើ​សង្វៀន​Boostrong Fighter On Fire នៅ SEATV នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០១៨​នេះ។

សូត្រ ប៊ុន​ធី ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Phetchhit Chhai ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់ ៦០ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​នេះ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក។

បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​នៅ​SEATV អោយដឹង​នោះ​ថា Phet chhit Chhai គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ថ្វីដៃ​ល្អ និង ខ្លាំង ដោយមាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៨​លើក វាយ​ឈ្នះ​៥៦​លើក ចាញ់​១១​លើក និង​ស្មើ ០១​លើក។

ចំណែក សូត្រ ប៊ុន​ធី គេ​ក៏​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ។ ក្រោយពេល​ឆ្លងកាត់​ការប្រកួត​ជាមួយ​ថៃ​ប្រមាណ​ជាង​៣០​លើក ដោយ​វាយ​ឈ្នះ​ជាង ២០ លើក​នោះ បានធ្វើ​ឲ្យ​គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​វាយ​ជាមួយ​ថៃ​ដូច​វាយ​ជាមួយ​ខ្មែរ​គ្នាឯង​អីចឹង គឺ​គ្មាន​ញញើត​ខ្លាច​ដូច​ពីមុន​នោះឡើយ។ ប៊ុន​ធី មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង ជង្គង់ កែង ក៏​ល្អ​ថែមទៀត។

សូត្រ ប៊ុន​ធី មាន​កំណត់ត្រា​ប្រកួត​ចំនួន​១០៩​លើក វាយ​ឈ្នះ​៨៥​លើក ចាញ់​២០​លើក និង​ស្មើ​០៤​លើក។ កណ្ដាប់ដៃ កែង ជង្គង់​និង​ជើង​ធាក់​របស់​ប៊ុន​ធី វាយ​ចេញ​ខ្លាំង និង​មាន​ទម្ងន់​ធ្ងន់​គួរសម​ដែរ។ ជា​អ្នក​ប្រដាល់​ដែល​មិន​ចេះ​វាយ​បន្ធូរ​ដៃ​នោះ​ទេ អោយ​តែ​គេ​យល់ថា​ដៃគូ​អាច​បង្ក្រាប​បាន គឺ​គេ​មិន​ប្រោះ​ទុក​យូរ​ទេ គេ​ផ្តួល​យកឈ្នះ​តែម្តង។ និយាយ​ពី​បច្ចេកទេស និង​កលល្បិច​នោះ ប៊ុន​ធី​គេ​មាន​ពេញ​ខ្លួន។ ចាំមើល សូត្រ ប៊ុន​ធី គេ​អាច​បង្ក្រាប​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី Phetchhit Chhai នេះ​បាន​ឬ​អត់ ?។

សូត្រ ប៊ុន​ធី គេ​ឡើង​ប្រកួត​ជាមួយ​ថៃ ប្រមាណ​៨​នាក់​ជាប់ៗ​គ្នា​ចុង​ក្រោយនេះ គឺ​គេ​វាយ​ឈ្នះ​ទាំង​៨​នាក់​តែម្តង ដោយ​ក្នុងនោះ គេ​វាយ​ឈ្នះ​ដោយ​ពិន្ទុ​៣​នាក់ និង​វាយ​អោយ​សន្លប់​ចំនួន​០៥​នាក់ ដែល​ការ​ឈ្នះ​លើកចុងក្រោយ​គេ​នោះ គឺ​ឈ្នះ Chom Det ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​២៣​មិថុនា ២០១៨​កន្លងទៅនេះ។

ចំពោះ​ស៊ូ វ​ណ្ណះ អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ ត្រូវ​ជួប​ប្រកួត​សា​កណ្តាប់ដៃ​ជាមួយ ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ពីរ​នាក់​នេះ មិន​ធ្លាប់​ជួប​ប្រកួត​គ្នា​ទេ​កន្លងមក​។ ដូច្នេះ ការជួបគ្នា​លើក​នេះ គឺជា​លើកដំបូង​របស់​ពួកគេ​ទាំងពីរ ដែល​ការ​ឈ្នះ​ចាញ់ មិនដឹងថា បាន​ទៅលើ​នរណា​នោះឡើយ​?។

ស៊ូ វ​ណ្ណះ មាន​ស្នៀត​ទាត់​និង​កណ្តាប់ដៃ​ខ្លាំង និង​វាយ​ល្អ ហើយ​មានចិត្ត​ប្រដាល់​ធំ និង​មាន​ទិច​និ​ច​ប្រកួត​ច្រើន ដើម្បី​យកឈ្នះ​លើ​គូប្រកួត​។ ដោយសារតែ​យ៉ាង​ដូច្នេះហើយ ទើប​ឡើង​ប្រកួត​ឈ្នះ​ច្រើនជាង​ចាញ់។ តួយ៉ាង ការប្រកួត​លើកចុងក្រោយ​នេះ ស៊ូ វ​ណ្ណះ​បាន​វាយ​ឈ្នះ​ជើងចាស់​ហួន សុខ​នី​ម អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក ដោយ​ពិន្ទុ។

ម៉ន ព្រហ្ម​ម៉ាញ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង តែ​បច្ចុប្បន្ន​រាង​ស្រុត​ធ្លាក់ចុះ ដោយសារ​ការហ្វឹកហាត់​មិនសូវ​ជាប់លាប់។ គេ​ក៏មាន​ចិត្ត​ប្រដាល់​ធំ​ដែរ ប៉ុន្តែ​មាន​កម្លាំង​ស៊ុ​ហ្វ​មិនសូវ​រឹងមាំ​។ ព្រហ្មម៉ាញ វាយ​មិនសូវ​សម្រុកចូល​ទេ ប៉ុន្តែ​រាល់​ការ​វាយ​ចេញ​របស់គេ ភាគច្រើន​ចំ​គោលដៅ​ល្អ​។ ការប្រកួត​ចុងក្រោយ​គេ​នេះ ម៉ន ព្រហ្ម​ម៉ាញ វាយ​ចាញ់ លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ដោយ​ពិន្ទុ។ ចាំមើល រវាង​ស៊ូ វ​ណ្ណះ និង ម៉ន ព្រហ្ម​ម៉ាញ តើ​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ ?។

រីឯ ងួន គា អ្នក​ប្រដាល់​ក្លិប​ប​រាជសីហ៍​ខេត្តរតនគិរី ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​នួន រ៉ា​ថេ​ន អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ហើយ​សល់ ស្រស់ ក្លិប​សាល​វ័​ន្ត​កីឡា ជួប​ប្រកួត​ជាមួយ គង់ វិ​រៈ ក្លិប​យុវវាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥១​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu