Ad Code

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ត្រៀម​បញ្ជូន​កីឡាករ​វ័យក្មេង​៣​នាក់​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​រយៈពេល​២​សប្ដាហ៍



ក្រុមបាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្រកាស​ថា ​ត្រៀម​បញ្ជូន​យុវជន​ចំនួន​៣​នាក់ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន រយៈពេល​២​សប្ដាហ៍ ពោល​គឺ​នៅ​ចុងខែ​សីហា​នេះ ខណៈ​ក្រុម​ដែលមាន​ក្បាលម៉ាស៊ីន​ជា​ជនជាតិ​ជប៉ុន​មួយ​នេះ​ធ្លាប់​បាន​បញ្ជូន​យុវជន​ម្នាក់​ទៅកាន់​ប្រទេស​មហាអំណាច​បាល់ទាត់​ខាងលើ​ដោយ​ជោគជ័យ​ម្តង​រួចហើយ​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្លិប​កាល​ពី​ពេល​ថ្មីៗ​បាន​បញ្ជាក់​ថា​ ក្លិប​នឹង​បញ្ជូន​កីឡាករ​វ័យក្មេង​៣​នាក់ ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​ចំនួន​២ សប្តាហ៍​។ កីឡាករ​វ័យក្មេង​៣​នាក់​រួមមាន កីឡាករ ភាព ចាន់​ដេវីត​, ចិន ណា​រក្ស និង​សុវណ្ណ ដូ​ណា នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​ចាប់ពី​ថ្ងៃទី​១៦ ខែសីហា​នេះ រហូតដល់ ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​ហ្វឹកហាត់​ជាមួយ​សាលា​បាល់ទាត់​Vivaio Funabashi S.C ដែល​សិ្ថ​ត​នៅ​ទីក្រុង Funabashi ក្នុង​ខេត្ត Chiba និង​ទៅ​ទស្សនា​ការប្រកួត​បាល់ទាត់ J-League ផងដែរ​។​

​នេះ​ជា​លើក​ទី​២ ហើយ​ដែល​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ បាន​បញ្ជូន​កីឡាករ​របស់ខ្លួន ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន ដែល​កាលពី​ឆ្នាំ​២០១៧ ក្លឹប​បាន​បញ្ជូន​កីឡាករ ភាព ចាន់​ដេវីត អោយទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន រយៈពេល​១ ស​ប្តា​ហ៍ និង​បាន​ទៅ​ជួប​កីឡាករ ចាន់ វឌ្ឍនាកា ថែម​ទៀត​ផង ដែល​កាល​នោះ​កីឡាករ ចាន់ វឌ្ឍនាកា កំពុង​ប្រកប​អាជីព​ជាមួយ ក្លឹប Fujieda MYFC។

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្តូរ​ឈ្មោះ​មកពី​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ កាលពី​ចុងរដូវ​កាល​២០១៤ ហើយ​នៅ​រដូវ​កាល​២០១៥ គឺជា​កំណត់ត្រា​ល្អ​របស់​ក្លិប​ពោល​គឺ អាច​ឡើង​ដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ដូចគ្នា​។ ក្រុម​នេះ ទទួល​បាន​សិទ្ធិ​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​រដូវ​កាល​ឆ្នាំ​២០១៧ កន្លង​ធ្វើជា​ទឹកដី​របស់ខ្លួន​រាល់​ការប្រកួត​នានា​។​

លោក Akihiro Kato ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ធ្លាប់​បាន​បញ្ជាក់​ជុំ​អនាគត​របស់​ក្លិប​នៅ​ទឹកដី​ខេត្តសៀមរាប​ថា «​ខ្ញុំ​មាន​ហេតុផល​ពីរ​យ៉ាង ដោយ​ទី​១ គឺ​ចង់​ផ្ដល់​ទំនុកចិត្ត​ទៅលើ​សក្តានុពល​និង​ទេពកោសល្យ​របស់​ពួកគេ​ព្រោះ​ខ្ញុំ​គិតថា ពួកគេ​នឹង​អាច​ក្លាយទៅជា​និមិត្តរូប​បាល់ទាត់​កម្ពុជា​។ ចំណែក​ទី​២ វា​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់ខ្ញុំ ដែល​ចង់​បង្កើត​យុគមាស​សម្រាប់​អង្គ​រថា​យ​ហ្គឺ​រ ក្នុងពេល​៥​ទៅ​១០​ឆ្នាំ​ខាងមុខ​។ ខ្ញុំ​ដាក់​គោលដៅ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​រ ក្លាយជា​ក្លិប​លេខ​១​ក្នុង​តំបន់​អាស៊ាន ហើយ​ខ្ញុំ​រំពឹង​ថា កីឡាករ​ទាំងអស់​នឹង​លះបង់​ខ្ពស់ ដើម្បី​សម្រេច​ទស្សនវិស័យ​រប​ស់​យើង​។ អង្គ​រថា​យ​ហ្គឺ​រ ចង់​ក្លាយជា​និមិត្តរូប​នៃ​ក្ដី​សុ​បិ​ន្ត ក្ដីសង្ឃឹម​និង​កម្លាំងចិត្ត សម្រាប់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ក៏ដូចជា​កម្ពុជាទាំងមូល​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu