បន្ទាយមានជ័យ ៖ ថ្ងៃទី៨និង៩ខែសីហា ឆ្នាំ២០១៨នេះ មានកម្លាំងនាយ នាយរង ពលទាហាននៃកងពលតូចថ្មើរជើងលេខ៥១ បានចុះជួយច្រូតស្រូវកសិករដែលរងគ្រោះដោយទឹកជំនន់នៅវាលស្រែចំណុចខ្លះក្នុងភូមិចកនិងភូមិកាមល់ឃុំ រហាត់ទឹកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ពលទាហានម្នាក់បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា យោងបទបញ្ជាលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ និងជាមេបញ្ជាការកងពលនេះ លោកបានបញ្ជាឲ្យកម្លាំងទ័ពនៃកងពលយ៉ាងតិច៥០០នាក់ ទៅចុះជួយច្រូតស្រូវរបស់កសិករដែលរងគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងជាថ្មី នៅភូមិចកឃុំរហាត់ទឹក។ រីឯកសិករម្ចាស់ស្រែ ដែលរងគ្រោះដោយទឹកជំនន់នៅភូមិកាមល់បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងដែរថា នៅថ្ងៃនេះ គាត់បានឃើញកងទ័ពកងពលលេខ៥១និង ប៉េអិមនិងនគរបាលព្រមទាំងអ្នករាជការជាច្រើនរយនាក់ បានចុះមកជួយច្រូតស្រូវទុំ ដែលលង់លិចដោយទឹកជំនន់ទៀត។
គួរបញ្ជាក់ផងដែរថា នគរបាលជាច្រើនរយនាក់បានចុះជួយច្រូតស្រូវលិចទឹកមានរយៈពេល៣ថ្ងៃកន្លងមកហើយ៕
Source: Kampuchea Thmey Daily
0 Comments