Ad Code

ជា​ការពិត​មនុស្ស​ម្នាក់ ​មិន​សុទ្ធតែ​អាច​ជួយ​មនុស្ស​គ្រប់គ្នា​បាន​គ្រប់ពេល​ទេ ​តែម​នុស្ស​គ្រប់គ្នា​អាច​ជួយ​មនុស្សម្នា​ក់បាន



ភ្នំពេញ ៖ ​ទោះបី​មិនមែន​ជា​ឪពុកម្តាយ ហើយ​ក៏​មិនមែន​ជា​បងប្អូន មិនមែន​ជា​សាច់ញាតិ​ក្រុម​គ្រួសារ មិនមែន​ជា​មិត្តភក្តិ ​ឬ ​មិត្ត​រួមការ​ងារ ក៏​ដោយ​តែ​ជា​មនុស្ស​ចាស់ជរា​ម្នាក់ ជា​ពលរដ្ឋ​សាមញ្ញ និង​ជា​ជនរួមជាតិ​ខ្មែរ​តែមួយ គឺ​លោកយាយ ពៀច រឿង អាយុ​៧៣ ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ភូមិ​៥ ក្រុម ៣១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ធ្លាប់​ត្រូវ​បាន​លោក​វរសេនីយ៍ឯក សៀ ទីន នាយរង​សេនាធិការ កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​និង​នាំ​យក​អំណោយ​ជា​សម្ភារៈ​ថវិកា​ទៅ​ជូន​លោកយាយ​ដល់​គេហដ្ឋាន​ដូច​ចាស់ជរា​ទុរគត​ជាច្រើន​ផ្សេងទៀត​ផងដែរ​។



ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ ស្រាប់តែ​ទទួលដំណឹង​ថា ​លោកយាយ​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ លោក​វរសេនីយ៍ឯក សៀ ទីន ក៏បាន​ចាត់​ឲ្យ​ក្រុមការងារ នាំយក​សម្ភារៈ​ថវិកា ទៅ​សួរ​សុខទុក្ខ​លោកយាយ​ដល់​មន្ទីរពេទ្យ​ទៀត ដោយ​លោក សៀ ទីន ពុំបាន​ទៅដោយ​ផ្ទាល់​ព្រោះ​ជាប់រវល់​បំពេញភារកិច្ច​។ នេះ​ជា​ទឹកចិត្ត​មនុស្សធម៌​ដែល​លោក​វរសេនីយ៍ឯក ជា​កូនប្រុស​បង្កើត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​តែងតែ​ប្រតិបត្តិ​ជា​រឿយៗ​ចង់​ក្លាយជា​ទម្លាប់​ទៅហើយ​តាម​កន្លង​របស់​ឪពុក​។



ជា​ការ​ពិត​ណាស់​តាម​ពាក្យចាស់​បុរាណ​លោក​ពោល​ថា ទោះបី​យើង​មិន​អាច​ជួយ​មនុស្ស​គ្រប់គ្នា​បាន គ្រប់ពេល​តែ​យើង​ក៏​ជួយ​មនុស្សម្នា​ក់បាន​ក្នុងពេលដែល​មនុស្ស​គ្រប់គ្នា​មិនទាន់​បាន​ជួយ​គាត់​ផង​ដែរ​!៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu