Ad Code

បុរស​វិកលចរិត​ម្នាក់​ ត្រូវ​ម៉ូតូ​បុក​ស្លាប់ ​ពេល​ដើរ​លើ​ទ្រូងផ្លូវ នៅពេល​យប់



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង​រវាង​ម៉ូតូ​បើក​ទៅបុក​អ្នក​វិកល​ចរិត​ដើរ​តាម​ផ្លូវជាតិ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​នៅវេលា​ម៉ោង​១​រំលង​អធ្រា​ត្រ​ថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៨​ លើ​កំណាត់​ផ្លូវ​លេខ​១៥៩​សេ ចំណុច​ភូមិ​តា​សល់ ឃុំ​ចំណោម​ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

លោក​វរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការ​នគរបាល​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា ​មុន​កើតហេតុ​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា វ៉េវ​ចាស់ គ្មាន​ស្លាកលេខ ពណ៌​ខ្មៅ ក្បាល​ក្រហម អ្នក​បើក​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើក​ក្នុង​ទិសដៅ ពី​ត្បូង​ទៅ​ជើង​លុះ​បើក​មកដល់​ចំណុច​កើតហេតុ ក៏​បុក​បុរស​ម្នាក់​ ដែល​មាន​ឈ្មោះ ផាត អាយុ​ប្រហែល​៤៥​ឆ្នាំ ជា​មនុស្ស​វិកលចរិត រស់នៅ​ខេត្តព្រៃវែង បណ្ដាល​ឲ្យ​ស្លាប់​នៅ​កណ្ដាល​ទ្រូងផ្លូវ ពេល​ដែល​កើតហេតុ​ហើយ​ អ្នក​បើក​ម៉ូតូ​ដែល​បុក​មនុស្ស​ស្លាប់​ជិះ​រត់គេច​បាត់​។

ក្រោយមក​សាកសព ត្រូវ​មន្ត្រី​បាន​បង្កើត​គណៈកម្មាការ​មួយ​រួច​ប្រគល់​ឲ្យ​ទៅ​អ្នក​ព្លុក​រំលាយសព បើ​នៅតែ​មិនទាន់មាន​បងប្អូន សាច់ញាតិ​មក​ទទួល នៅ​ល្ងាច​ថ្ងៃ​ដដែល៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu