Ad Code

រថយន្ត​ដឹក​ទឹកកក ពន្លះ​ម៉ូតូ​ដឹក​ត្រី​លក់ បុរស​ម្នាក់ រង​របួស​ធ្ងន់



រតនគិរី​ ៖​ បុរស​ម្នាក់ បាន​រង​របួស​ធ្ងន់ ខណៈ​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1P-3246 ដឹក​ត្រី​ដើរ​លក់​តាម​ចម្ការ ស្រាប់​តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​កូរ៉េ​ចំណុះ​២​តោន ដឹក​ទឹកកក បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ពេញទំហឹង។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៤​នាទី​ព្រឹក ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ផ្លូវ​ចូល​ទៅ​សមុទ្រ ស្ថិតក្នុង​ភូមិ​ស៊ើ​ង ឃុំ​ស៊ើ​ង ស្រុក​បរ​កែវ ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ឯក ប៊ុន​ធឿ​ង ភេ​ទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ដឹក​ត្រី​ដើរ​លក់​តាម​ចម្ការ រស់នៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង រង​របួស​បែកក្បាល​ជង្គង់ ខាងឆ្វេង​ខ្ទេច និង​ដៃ​ខាងឆ្វេង​ផង​ដែរ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែ​ស្រុក​បរ​កែវ។

ក្រោយ​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់ បន្សល់ទុក​រថយន្ត និង​ម៉ូតូ​នៅ​កន្លែង​កើតហេតុ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​បរ​កែវ រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu