Ad Code

យុវជន​ម្នាក់ ក្លាយជា​អ្នកទោស ព្រោះ​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង នៅ​ស្រុក​កូន​មុំ



រតនគិរី​ ៖​ យុវជន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ស្រុក​កូន​មុំ ឃាត់ខ្លួន ក្រោយពី​រូបគេ​ធ្វើ​សកម្មភាព លួច​ម៉ូតូ​ម៉ាក​​វ៉េវ​ឆ្លាម​កញ្ចាស់​មួយ​គ្រឿង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្សារ​កូន​មុំ ស្ថិត​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី។

នគរបាល​ស្រុក​កូន​មុំ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ស្រ៊ុន ធា​រី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ បាន​លួច​ម៉ូតូ​១​គ្រឿង ម៉ាកវ៉េវ​ឆ្លាម ពណ៌​ខៀវ គ្មាន​ស្លាក​លេខ មាន​ម្ចាស់​ឈ្មោះ សិត ថេត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu