រតនគីរី ៖ គ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្ត្រាក់ ប៉ះពាល់ឃុំ២ គឺ ឃុំបាតាង និងឃុំកាឡែង បណ្តាលឲ្យដួលរលំផ្ទះ២ខ្នង កាលពីវេលាម៉ោង៩យប់ ថ្ងៃអាទិត្យ ១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨។
ករណីគ្រោះថ្នាក់ធម្មជាតិ ខ្យល់កន្ត្រាក់ នេះ កើតឡើងនៅចំណុចភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី បណ្តាលឲ្យរលំផ្ទះជនរងគ្រោះ ឈ្មោះ វ៉ាន់ ចំរើន អាយុ២៦ឆ្នាំ មុខរបរ កសិករ និងប្រពន្ធឈ្មោះ ថន ចាន់ អាយុ២៤ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ មានកូន០៣នាក់មានទីលំនៅភូមិកើតហេតុខាងលើ។
សម្ភារៈខូចខាត ផ្ទះ ១ខ្នង ទំហំ ៥គុណ៤ម៉ែត្រ ធ្វើអំពី ឈើប្រក់ ស័ង្កសី ព្រមទាំងសម្ភារៈ ប្រើប្រាស់ ផ្សេងៗក្នុងផ្ទះមួយចំនួនទៀត។
ករណីមួយទៀតកើតឡើងនៅចំណុចចម្ការអូរក្រឹម ស្ថិតក្នុងភូមិកាណាងគិត ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី បណ្ដាលឲ្យ រលំជនរងគ្រោះ ឈ្មោះ ឈិន ឡាក អាយុ៣៦ឆ្នាំ មុខរបរ កសិករនិង ប្រពន្ធឈ្មោះ លី សុខហេង អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានកូន០៣នាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
សម្ភារៈខូចខាត ផ្ទះ១ខ្នង ទំហំ ៥គុណ៦ម៉ែត្រ ធ្វើអំពី ឈើប្រក់ ស័ង្កសី អង្ករចំនួន៨ បេ ព្រមទាំងសម្ផារៈ ប្រើប្រាស់ ផ្សេងៗក្នុងផ្ទះមួយចំនួនទៀត៕
Source: Kampuchea Thmey Daily
0 Comments