Ad Code

កីឡាការិនី ស៊ន សៀវ​ម៉ី ចាញ់ តើ​នរណា​អាច​យក​មេដាយ​បាន​នោះ​?



កីឡាការិនី តេ​ក្វាន់​ដូ​ ជម្រើសជាតិ​កម្ពុជា ស៊ន សៀវ​ម៉ី បាន​ប្រកួត​ចាញ់​កីឡាការិនី SVETLA NA OSIPOVA​មកពី​ប្រទេស​អ៊ូ​បេ​គី​ស្ថាន នៅ​វគ្គ​១​ភាគ​៤​ផ្ដាច់ព្រ័ត្រ នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

សៀវ ម៉ី ប្រកួត​លើ​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​។ ​ក្នុងការ​ប្រកួត​ដំបូង កីឡាការិនី​កម្ពុជា​រូប​នេះ ​ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាការិនី​មកពី​ប្រទេស​ស្រីលង្កា តែ​កីឡាការិនី​ស្រីលង្កា​បាន​ប្រកាស​ដកខ្លួន​ចេញ​ធ្វើ​ឲ្យ​សៀវ​ម៉ី​បាន​ទទួល​ជ័យជំនះ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នេះ ​ដោយ​មិនបាច់​បង្ហូរញើស។

ជាមួយនឹង​ជ័យជំនះ​នេះ សៀវ​ម៉ី​ត្រូវ​ប្រជែង​ជាមួយ​កីឡាការិនី SVETLANA OSIPOVA ដើម្បី​បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ប្រសិនបើ​សៀវ​ម៉ី​ចាញ់ ក៏បាន​ទទួល​មដាយ​សំរិទ្ធ​ដែរ តែ​ពេលនេះ​សៀវ​ម៉ី​ចាញ់​នៅ​វគ្គ​១​ភាគ​៤​ផ្ដាចព្រ័ត្រ គឺ​ចាញ់​ក្នុង​ពិន្ទុ​៣ ទល់​៥។

ក្នុងខណៈដែល​កីឡាការិនី​តេ​ក្វាន់​ដូ​ស៊ន សៀវ​ម៉ី​ចាញ់​នៅ​វគ្គ​៨​នាក់​ចុងក្រោយ​នោះ បានធ្វើ​ឲ្យ​លេចចេញ​ជា​សំណួរ​ជាច្រើន​ថា តើ​កម្ពុជា​នៅមាន​ប្រភេទ​កីឡា​ណា​ដែលមាន​សង្ឃឹម​ដណ្ដើមបាន​មេដាយ​ឬទេ ? ។

តេ​ក្វាន់​ដូ បើ​និយាយ​ដោយឡែក​គឺ​កីឡាការិនី​ស៊ន សៀវ​ម៉ី​ជា​ជា​ក្ដីសង្ឃឹម​ខ្លាំងជាងគេ​រប​ស់​កម្ពុជា​ក្នុងការ​ប្រជែង​យក​មេដាយ​ក្នុងការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨​ដែល​កំពុង​ធ្វើ​នៅ​ទីក្រុង​ហ្សា​ការ​តា និង ប៉ា​ឡាំ​បាង​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ។​

ប្រមុខ​អូឡាំពិក​កម្ពុជា​លោក​ថោង ខុន​បាន​អះអាង​មុនពេល​ចេញដំណើរ​ទៅ​ចូលរួម​ពិធី​សម្ពោធ​បើក​ការប្រកួត​កីឡា​អាស៊ី​នៅ​ឥណ្ឌូនេស៊ី​ថា ព្រឹត្តិការណ៍​លើក​នេះ​កម្ពុជា​សង្ឃឹមថា នឹង​រកបាន​មេដាយមាស​លើសពី​២​គ្រឿង។ ប្រភេទ​កីឡា​ដែល​ជាទី​សង្ឃឹម​នោះ​មាន​តេ​ក្វាន់​ដូ ម៉ូតូ​ទឹក ជី​ជី​ត​ស៊ី សូ​ហ្វ​តិ​ន្នី​ស ។​

លោក​បាន​បញ្ជាក់ថា អ្វីៗ​គឺ​សុទ្ធតែ​ជាក​ម្រោ​ង​និង​ការប្ដេជ្ញាចិត្ត ។ ​កាលពី​ឆ្នាំ​២០១៤​កម្ពុជា​បានកំណត់​ទិសដៅ​ថា​នឹង​រក​មេដាយមាស​ឲ្យ​បាន​មួយគ្រឿង​ហើយ​កាលនោះ​កម្ពុជា​ធ្វើបាន​មែន ។ សម្រាប់​ឆ្នាំ​២០១៨​នេះ​កម្ពុជា​បានដាក់​ទិសដៅ​ស្វែងរក​មេដាយមាស​ឲ្យ​បាន​លើសពី​២ គ្រឿង៕
​​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu