Ad Code

មាន​លុយ​២០​ម៉ឺន​រៀល ​ជិះ​មក​ផ្សារ​ ត្រូវ​ចោរម​ស្ទាក់​ប្លន់​ ដោយប្រើ​កាំបិត​ភ្ជង់



ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មក​ផ្សារ​ ដើម្បី​ទិញ​អីវ៉ាន់​ ធ្វើ​ម្ហូប​លក់​នៅមុខ​រោងចក្រ​ត្រូវ​បាន​ក្រុមចោរ​ប្លន់​ប្រដាប់​ដោយ​កាំបិត​មក​ភ្ជង់​គំរាម​យក​លុយ​អស់​២០​ម៉ឺន​រៀល កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ ឈាន​ចូល​ថ្ងៃទី​១៦ ​ខែសីហា​ ឆ្នាំ​២០១៨ ​នៅ​ជាប់​របង​សាលារៀន វិទ្យាល័យ​ជម្ពូ​វ័ន​សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​ឈ្មោះ ឡាយ អូន ភេទ​ស្រី​ អាយុ​៤៩​ឆ្នាំ មុខរបរ​លក់​បាយ​នៅមុខ​រោងចក្រ មាន​ទីលំនៅ ភូមិអង្គ​តា​គៀត ​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​បាន​និយាយ​ថា ​នៅមុន​ពេល​កើតហេតុ ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​មក​ទិញ​ម្ហូប​នៅ​ផ្សារ​ជម្ពូ​វ័ន លុះ​ជិះ​ម៉ូតូ​មកដល់​ជិត​របង​សាលា​វិទ្យាល័យ​ជម្ពូ​វ័ន​ស្រាប់​តែមាន​ជនសង្ស័យ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ ម៉ូតូ​ទី​១​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ អត់​ស្គាល់​ស៊េរី​ និង​ទី​២​ម៉ាក suzuki smahs ពណ៌​ខ្មៅ​ទាំង​២​គ្រឿង ជិះ ពីក្រោយ​គាត់ ហើយ​បាន​វ៉ា​ស្ទាក់​ពីមុខ​រូប​គាត់​ដោយ​យក​កាំបិតផ្គាក់​ចំនួន​២​ដើម​បាន​ភ្ជង់ គំរាម​ឲ្យ​គាត់​ឈប់​ ហើយ​ធ្វើ​សកម្មភាព​យក​លុយ​ក្នុង​ហោប៉ៅ​ខោ​របស់គាត់​អស់។

ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា ខ​ណៈ​ពេល​យកលុយ​បាន​ភ្លាមៗ​ស្រាប់តែ​ពេល​នោះ​មាន​ម៉ូតូ​មួយគ្រឿង​ជិះ​ស្រប​ពីក្រោយ​គាត់​ផង​ដែរ​។ បន្ទាប់មក​គាត់​បាន​ស្រែក​ថា​ចោរៗ​ពេលនោះ​ជនសង្ស័យ​ទាំង ៣​នាក់​បាន​ជិះ​ម៉ូតូ​ចេញ ២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​ផ្លូវជាតិ​លេខ ៤​និង​ម្នាក់ទៀត​បាន​ជិះ​ត្រឡប់​ក្រោយ​វិញ​ ហើយ​បន្ទាប់មក ប្រជាពលរដ្ឋ​ដែល​ជិះ​ម៉ូតូ​មកពី​ក្រោយ​គាត់​ដោយ​មិន​បាន​លឺ ដោយ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​កាត់មុខ​ដែរ លុះ​ជិះ​ម៉ូតូ​មកដល់​គាត់​ទើប​ដឹងថា ​ពួក​នោះ​ជា​ចោរប្លន់​។

ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​មិន​ដាក់ពាក្យ​បណ្ដឹង​ឡើយ​ដោយ​គ្រាន់តែ​ជិះ​ម៉ូតូ​មក​ប្រាប់​សមត្ថកិច្ច​តែប៉ុណ្ណោះ​ហើយ​មិនទាន់​ជួប​សមត្ថកិច្ច​ផង គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​ភ័យ​ខ្លាំងពេក​ណាមួយ​អស់​លុយ​ទិញ​អីវ៉ាន់​ផង៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu