Ad Code

ក្រុម​យុវជន​ស្ម័គ្រចិត្ត​ ​នាំ​អំណោយ​សប្បុរសជន​ ​​ ​ចែក​ជូន​កុមារ​នៅ​ឃុំ​ផាត់​សណ្ដាយ ​ខេត្ត​កំពង់ធំ



កំពង់ធំ​ ៖ ​លោក ប៉ែន សុខុម និង​មិត្ត​​ភក្ដិ បាន​ស្វែងរក​អ្នក​ឧបត្ថម្ភ ជា​ថវិកា​ ​ឬ​សម្ភារៈ​សិក្សា របស់​ប្រើប្រាស់​មួយចំនួន ពី​សប្បុរសជន ដើម្បី​យក​ទៅ​ចែក​ជូន សិស្សសាលា ៧៧​នាក់ និង​ប្រជាពលរដ្ឋ នៅ​ភូមិ​ទួល​នាង​សាយ ឃុំ​ផាត់​សណ្ដាយ​ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

កម្មវិធី​នេះ​បានរៀបចំ​ធ្វើឡើង​កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​ថ្នាក់រៀន​បំប៉ន បឹង​ស្បូវ ដែលមាន​ការចែក​សម្ភារៈ​សិក្សា ដល់​ក្មេងៗ និង​សិស្សានុសិស្ស ក្នុង​ម្នាក់​ទទួលបាន « កា​តាប​ស្ពាយ ០១ សៀវភៅ ០២​ក្បាល ខ្មៅ​ដៃ ដែក​ឃួ​ង ជ័រលុប »។ ចំណែក​ប្រជាពលរដ្ឋ​ទទួលបាន​សាប៊ូ​កក់សក់ ខ្លា ស ០១​ដប​ផងដែរ ​រីឯ​លោកគ្រូ ទទួលបាន ថ្នាំពេទ្យ អាវយឺត មី ត្រីខ ប៊ិច​សៀវភៅ ខ្មៅ​ដៃ មួយចំនួន​ដែរ។

លោក​មេភូមិ លោកគ្រូ និង​ប្រជាពលរដ្ឋ បាន​សម្តែង​នូវ​អារម្មណ៍​សប្បាយរីករាយ​និង​គាំទ្រ​ដល់​សកម្មភាព​សប្បុរស​ធម៌​ ដែល​បាន​ចូលរួម​សាមគ្គី​គ្នា ទាំង​ថវិកា សម្ភារៈ​សិក្សា ​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ពិសេស​ក្នុង​ពេល​ថ្ងៃ​សម្រាក​ពី​ការងារ ដើម្បី​នាំ​យក​​សម្ភារៈ​ទាំងនោះ ទៅ​ចែក​ជូន​សិស្ស និង​ប្រជាពលរដ្ឋ ទាំងនេះ​ជា​សកម្មភាព​សប្បុរស​ធម៌​ ក្នុងការ​ចែករំលែក​គ្នា​ក្នុង​គ្រា​ខ្វះ​ខាត។

លោក​មេភូមិ បាន​បញ្ជាក់​ថា ទីនេះ​គាត់​ចង់បាន សាលា​០១​ខ្នង បី​បន្ទប់ និង​ផុត​ពី​ផ្ទៃដី ៣​ម៉ែត្រ បាន​ហើយ ងាយស្រួល​សម្រាប់​ក្មេង​តូចៗ បាន​រៀន​ជិត​ផ្ទះ ដោយ​មិន​ត្រូវ​ជិះទូក​ទៅ​ឆ្ងាយ​ពី​ផ្ទះ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu