Ad Code

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​តេ​ជោ​នាយករដ្ឋមន្ត្រី ត្រូវបាន​យក​មក​គ្រប់គ្រង​វិញ​ហើយ



ភ្នំពេញ ​​៖​ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី ត្រូវបាន​យកមក​គ្រប់គ្រង​វិញ​ហើយ បន្ទាប់ពី​ក្រុម​អនាមិក​ចូល Hack ហើយ​បំផុស​ព័ត៌មាន​មិន​ពិត នាំ​ឲ្យ​មានការ​យល់ច្រឡំ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលមាន​ឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបាន​ក្រុម​ជនអនាមិក​លួច​ចូលទៅ​គ្រប់គ្រង (Hack) កាលពីមុន​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី ១០ ខែសីហា​នេះ។

ក្រុមមន្ត្រី​ចាត់ទុកថា ការ Hack Page របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​គោលបំណង​ទុច្ចរិត ហើយ​អាចជា​ក្រុម​អគតិ​នៅក្រៅ​ប្រទេស។

ប៉ុន្តែ​មក​ពេលនេះ ផេ​ក​ហ្វេ​ស ប៊ុ​ក​សម្តេច​តេ​ជោ ត្រូវបាន​យក​មកវិញហើយ បន្ទាប់ពី​ក្រុម​ជំនាញ បានធ្វើការ​បច្ចេកទេស​ទាញ យកមក​វិញ។

ដូច្នេះ ព័ត៌មាន​ដែល​បាន​ផ្សាយ​ថា ស​ម្តេច​អគ្គមហាសេនា ប​តី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង ជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចែករំលែក​បួន​អាសនៈ​ទៅ​គណបក្ស​ផ្សេងទៀត​។​ពីរ​អាសនៈ ជូនទៅ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ធិ​ប្រជាធិបតេយ្យ និង​ពីរ​អាសនៈ​ទៀត​ជូនទៅ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺជា​ព័ត៌មាន​មិន​ពិត​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu