ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយក្នុងចំណោមគណបក្សចំនួន២០ដែលចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ ២០១៨ ហើយដែលទទួលបានអាសនៈទាំង១២៥ នៅក្នុងរដ្ឋសភានោះ បានចេញសេចក្តីថ្លែងការណ៍មួយ ប្រកាសទទួលយកលទ្ធផលនៃការបោះឆ្នោត ហើយអះអាងថា នឹងពុះពារធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទៅនឹងឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដើម្បីធានានូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព ដោយផ្ដោតជាអាទិភាព ទៅលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ កសាងរដ្ឋបាលស្អាតស្អំ ការវិនិយោគលើធនធានមនុស្ស និងការលើកកម្ពស់គាំពារសង្គមសម្រាប់ប្រជាជនជាដើម។
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុង ៖
Source: Kampuchea Thmey Daily
0 Comments