Ad Code

កម្លាំង​អាវុធហត្ថ​បន្តសកម្មភាព​សង្គ្រោះ​បឋម​ចល័ត​ជួយ​ពលរដ្ឋ​តាមផ្លូវ​និង​រងគ្រោះ​ទឹកជំនន់​ក្រៅពី​ការពារ​សន្តិសុខ​ទូទៅ​តាម​មូលដ្ឋាន



ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ទូទាំង​រាជធានី​ក្រោម​ការ​ចង្អុលបង្ហាញ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​នោះ ​បាន​បន្តការងារ​ជួ​យសង្គ្រោះ​បឋម​ដល់​ពលរដ្ឋ​តាម​ដងផ្លូវ​ជួប​គ្រោះថ្នាក់​ផ្សេងៗ​ និង ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ក្រៅពី​ភារកិច្ច​ចេញ​ល្បាត​ការពារ​សន្តិសុខ​ទូទៅ​ជូន​ពលរដ្ឋ​ជាប្រចាំ​ថ្ងៃ​តាម​មូលដ្ឋាន​ហើយ​នោះ​។



មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថ្ងៃទី​០៦​ សីហា​ថា ជា​រៀង​ថ្ងៃ​កម្លាំង​អាវុធ​តាម​ខណ្ឌ​ក៏​ដូច​ការិយាល័យ​ជំនាញ​ចំណុះ​រាជធានី​បាន​ចុះ​សកម្មភាព​មនុ​ស្សធ​ម៌​ និង ​លាង​របួស ជូន​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​មុខ​ក្លោងទ្វារ​វត្តក៏​ដូច​សាលារៀន​រួម​នឹង​សង្គ្រោះ​ពលរដ្ឋ​នៅ​តំបន់​ជាយក្រុង​មួយចំនួន​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ជាដើម​។



មន្ត្រី​អាវុធហត្ថ​បន្តថា ​ក្រោយ​ពេល​ចេញ​ល្បាត​ការពារ​បទល្មើស​លួច​ឆក់​ប្លន់​និង​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្អូនៗ​សិស្សសាលា និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ ឆ្លងកាត់​ដងផ្លូវ ដែល​មាន​ការ​កកស្ទះ ឲ្យ​មាន​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​។

កងកម្លាំង​ល្បាត​តាម​ខណ្ឌ​បានចេញ​ការពារ​សុខ​សុវត្ថិភាព​ជូន​គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ នៅតាម​គោលដៅ​ភូមិសាស្ត្រ និង​លើ​ដងផ្លូវ​។ លើស​ពីនេះ​ក​ម្លាំង​តាម​ខណ្ឌ​បានធ្វើ​អនាម័យ តាម​គោលដៅ​ដែល​ឈរជើង​អាវុធហត្ថ​ខណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល និង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ត្រួតពិនិត្យ​រថយន្ត​ខុស​បច្ចេកទេស នៅតាម​ចំណុច​នានា​។



អាវុធហត្ថ​ខណ្ឌ​នីមួយៗ​បាន​បន្ត​សហការ​ជាមួយ​កម្លាំង​នគរបាល និង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ត្រួតពិនិត្យ​រថយន្ត​ខុស​បច្ចេកទេស នៅ​ចំណុច ផ្លូវ​វិមាន​ឈ្នះៗ កែង​ផ្លូវជាតិ​លេខ​៦A ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង​ជាក់ស្ដែង​ជា​រៀងរាល់​ថ្ងៃនេះ​ កម្លាំង​អាវុធហត្ថ​ខណ្ឌដង្កោ សហការ​ជាមួយ​កម្លាំង​នគរបាល និង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ល្បាត​ទូទៅ​តាម ផ្លូវ​២១៧ ចម្ការ​ដូង ភូមិម័ល សង្កាត់​ដង្កោ​ និង​ ចេញ​សង្គ្រោះ​អ្នករងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ហើយ​បន្ត​ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ជានិច្ច​។​



​អាវុធហត្ថ​ខណ្ឌ​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​កម្លាំង​នគរបាល និង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ​និង ល្បាត​ទូទៅ នៅ​ចំណុច​ផ្លូវ​៥៩៨ ហ្គ្រេ​ន​ភ្នំពេញ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក​។ អាវុធហត្ថ​ខណ្ឌ​ខណ្ឌ​៧​មករា សហការ​ជាមួយ​កម្លាំង​នគរបាល និង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ល្បាត​ទូទៅ​នៅ​ចំណុច ផ្លូវ​១២៨ កែង​១៣៩ សង្កាត់​មិត្តភាព ​អាវុធហត្ថ​ខណ្ឌ​ខណ្ឌ​ច្បារអំពៅ សហការ​ជាមួយ​កម្លាំង​នគរបាល និង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ល្បាត​ទូទៅ​នៅ​ចំណុច ផ្លូវជាតិ​លេខ​១ មុខ​វត្ត​និរោធ​រង្សី សង្កាត់​និរោធ​។



អាវុធហត្ថ​ខណ្ឌ​ខណ្ឌដូនពេញ សហការ​ជាមួយ​កម្លាំង​នគរបាល និង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ និង​ល្បាត​ទូទៅ​នៅ​ចំណុច មុខ​អគ្គិសនី​ជាតិ​កម្ពុជា​។



អាវុធហត្ថ​ខណ្ឌ​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល និង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ត្រួតពិនិត្យ​អាវុធ​ជាតិផ្ទុះ និង​ល្បាត​ទូទៅ​នៅ​ចំណុច មុខ​ផ្ទះ​លក់​គ្រឿងសំណង់ វេ​ង​ហួត ផ្លូវ​២៧១ ភូមិ​៧ សង្កាត់​ចាក់អង្រែលើ​។

អាវុធហត្ថ​ខណ្ឌ​ខណ្ឌ​ព្រែក​ព្នៅ សហការ​ជាមួយ​កម្លាំង​នគរបាល និង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ និង​ល្បាត​ទូទៅ​ត​សម​ដងផ្លូវ​និង​នៅ​ចំណុច ភូមិ​ផ្សារ​លិច សង្កាត់ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ផ្លូវជាតិ​លេខ​៥​។



អាវុធហត្ថ​ខណ្ឌ​ខណ្ឌចំការមន សហការ​ជាមួយ​កម្លាំង​នគរបាល និង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ និង​ល្បាត​ទូទៅ​តាម​មូលដ្ឋាន​និង​នៅ​ចំណុច ផ្លូវ​មុនី​វង្ស មុខក្រសួង​សង្គមកិច្ច សង្កាត់​បឹងត្របែក​ល្បាត និង​ការពារ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ នា​ពេល​រាត្រី​និង​ត្រៀមលក្ខណៈ​សង្គ្រោះ​អ្នករងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ផងដែរ​៕

       



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu