Ad Code

បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្តាល​ឲ្យ​ស្លាប់ ​ខណៈ​កំពុង​រៀបចំ​បែរ​ត្រី



ភ្នំពេញ​ ៖​ បុរស​ជនជាតិ​វៀតណាម​វ័យ​៦២​ឆ្នាំ​ម្នាក់ ​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្តាល​ឲ្យ​ស្លាប់ ​ខណៈ​រៀបចំ​អីវ៉ាន់​នៅលើ​បែរ​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​៦​ ខែសីហា​ ឆ្នាំ​២០១៨ ​ស្ថិតនៅ​បែរ​ចិញ្ចឹម​ត្រី​មាត់ច្រាំង​មាត់​ទន្លេ​ភូមិ​ឡ​កំបោ ​សង្កាត់​ស្វាយប៉ាក ​ខណ្ឌ​ឫស្សី​កែវ ​រាជធានី​ភ្នំពេញ​។



តាម​ក្រុម​គ្រួសារ​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មានឈ្មោះ​ង្វៀង យ៉ាំង​យ៉ុង​ ភេទ​ប្រុស ​អាយុ​៦២​ឆ្នាំ​ ជាជនជាតិ​វៀតណាម​។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​រៀបចំ​ឥ​វ៉ាន់​នៅ​បែរ​ត្រី​មិន​ដឹង​យ៉ាងម៉េច​ត្រូវ​ខ្សែភ្លើង​ឆក់​បណ្តាល​ឲ្យ​របួសធ្ងន់​ ហើយ​ត្រូវ​គេ​ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ព្រែក​ព្នៅ​តែ​ដោយ​ស្ថានភាព​អ្នករបួស​ធ្ងន់ធ្ងរ​ពេក​ទៅដល់​មន្ទីរពេទ្យ​គ្រូពេទ្យ​បញ្ជាក់​ថា​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ទៅហើយ ក៏​ដឹក​ត្រឡប់មកវិញ​តែម្តង ។



ក្រោយពេល​កើតហេតុ​សព​ត្រូវបាន​ដឹក​តាម​រថយន្ត​មកក្រោម​ស្ពាន​រួច​បញ្ជូន​បន្ត​តាម​ទូក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu