Ad Code

ស្ត្រី​ជនជាតិ​គ្រឹ​ង​ម្នាក់ ដេកស្លាប់​សង្ស័យ​ខ្យល់គរ នៅ​ស្រុក​អូរ​ជុំ



រតនគិរី ៖ ស្ត្រី​ជនជាតិ​គ្រឹ​ង​វ័យ​ចំណាស់​ម្នាក់ ​ដេកស្លាប់​សង្ស័យ​ខ្យល់គរ​ក្រោយពី​បាន​ផឹកស្រា​ស្រវឹង​មិន​ហូបបាយ​ក្នុង​ពិធី​សែនព្រេន​មួយ​។

ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​ផ្ទះ​សែន​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​ថា​រ៉ង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ។

លោក ខាត់ សុផល​នាយប៉ុស្តិ៍​អូរ​ជុំ បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ ឡា​ត់ ម៉ា​លើ​យ អាយុ​៥០​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​ធ្វើ​ចម្ការ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ហើយ​ជនរងគ្រោះ​បាន​មក​ចូលរួម​ធ្វើ​ពិធី​សែន​នៅផ្ទះ​របស់​ឈ្មោះ ម៉ៅ តាច ភេទ​ប្រុស ​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែសីហា​នេះ ត្រូវជា​បងប្អូន​នៅ​ភូមិ​ជាមួយគ្នា ពេល​គាត់​សែន​រួចហើយ​ក៏​មាន​កម្មវិធី​ស៊ី​ផឹក​បន្តិច​បន្តួច. ​ខណៈ​ជនរងគ្រោះ​បាន​ផឹកស្រា​ស្រវឹង​មិន​ហូបបាយ​ទៀត បន្ទាប់មក​ជនរងគ្រោះ​ស្រវឹង​មិន​ទៅផ្ទះ​វិញ​ទេ គាត់​ក៏​សុំ​ដេក​នៅផ្ទះ​សែន​នោះ​តែម្តង។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​ត្រួតពិនិត្យ​នឹងធ្វើ​កោសល្យវិច័យ​លើ​សាកសព​ឃើញថា ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ ហើយ​បានប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu