Ad Code

ប្រធានាធិបតី​បន្ទាប់​របស់​ម៉ិ​ក​ស៊ិ​ក ​បាន​ជ្រើសរើស​មេធាវី​គ្មាន​អាវុធ វេជ្ជបណ្ឌិត វិស្វករ​ដើម្បី​ការពារ​គាត់



ប្រធានាធិបតី​ជាប់ឆ្នោត​ម៉ិ​ក​ស៊ិ​កលោក Andres Manuel Lopez Obrador បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​នឹង​បោះបង់ចោល​ការ​ការពារ​តាមបែប​សម្ងាត់​ដែល​ប្រើ​ដោយ​អ្នក​កាន់តំណែង​មុន​របស់គាត់​ ហើយនឹង​ជ្រើស​រើសយក​បុរស​និង​ស្ត្រី​គ្មាន​អាវុធ​ចំនួន​២០​នាក់​រួមទាំង​មេធាវី វេជ្ជបណ្ឌិត​និង​វិស្វករ​ផងដែរ​។​

ចាប់តាំងពី​ឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី​កាលពី​ថ្ងៃ​ទី​១​ខែកក្កដា​មក អ្នក​ឆ្វេងនិយម Lopez Obrador បាន​ហៅ​ខ្លួនឯង​ថា​ជា​ប្រធានាធិបតី​សម្រាប់​មនុស្ស​គ្រប់គ្នា​ប៉ុន្តែ​ការ​អវត្តមាន​របស់​ឆ្មាំ​ប្រដាប់អាវុធ​បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​នៅក្នុង​ប្រទេសមួយ​ដែល​កំពុងមាន​បញ្ហា​អំពើ​ហឹ​ង្សា​ទាក់ទង​នយោបាយ ក្រុមបងធំ​និង​គ្រឿងញៀន ។​

មានការ​វាយប្រហារ​ស​ម្លា​ប់​មនុស្ស​លើ​អ្នកនយោបាយ​មួយចំនួន​ក្នុងអំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ចុងក្រោយ​បំផុត​នេះ​ជាង​ពេលណា​ទាំងអស់​នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​នាពេល​ថ្មីៗ​ហើយ​អំពើហិង្សា​ក្រុមបងធំ​បានធ្វើ​ឲ្យ​ឆ្នាំមុន​ក្លាយជា​ឆ្នាំ​សម្លាប់​មនុស្ស​ច្រើន​បំផុត​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

អំឡុង​ការផ្តល់​មតិយោបល់​ជា​សាធារណៈ​លើកដំបូង​របស់គាត់​មួយថ្ងៃ​បន្ទាប់ពី​ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ថា​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​, លោក Lopez Obrador បាន​និយាយថា បុរស​ចំនួន​១០​នាក់​និង​ស្ត្រី​១០​នាក់​នឹងត្រូវ​បានជ្រើសរើស​ដើម្បី​ផ្តល់​សន្តិសុខ​ដល់​គាត់​ប៉ុន្តែ​បាន​ហៅ​ពួកគេ​ថា​ជា​អ្នកសម្របសម្រួល​។ គាត់​បាន​និយាយថា ពួកគេ​នឹងមិន​កាន់​កាំភ្លើង​ទេ​ហើយ​ការការពារ​នឹងត្រូវ​រក្សាទុក​តិច​បំផុត​។​

លោក Lopez Obrador បាន​និយាយថា “​ពួកគេ​នឹង​ថែរក្សា​ខ្ញុំ​។ ស្ត្រី​និង​បុរស​ទាំងនេះហើយ​ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ទាំងអស់​នឹង​ថែរក្សា​ខ្ញុំ​។ ប្រជាជន​ម៉ិ​ក​ស៊ិ​ក​ទាំងអស់​នឹង​ថែរក្សា​ខ្ញុំ​ប៉ុន្តែ​វា​នឹង​មិនមែនជា​អង្គភាព​ពិសេស​នេះ​ទេ​ដែល​ធានា​ការពារ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​មួយ​នេះ​”​។​

លោក Lopez Obrador បាន​និយាយថា លោក​បាន​ប្រាប់​ប្រធានាធិបតី​បច្ចុប្បន្ន​លោក Enrique Pena Nieto ដែល​ត្រូវបាន​ការពារ​ដោយ​កង​ឆ្មាំ​ប្រដាប់អាវុធ​រួមជាមួយ​បុគ្គលិក​យោធា ប៉ូលិស​និង​ជន​ស៊ីវិល​ចំនួន​២,០០០​នាក់​ថា គាត់​នឹង​ដំណើរការ​ជាមួយ​ក្រុម​សន្តិសុខ​តិចជាង​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu