កំពង់ចាម ៖ ស្ត្រីចិត្តស្លុយ គិតខ្លីមិនខ្លាចស្លាប់ សុខចិត្ត បញ្ចប់ជីវិតខ្លួនឯង ក៏ព្រោះតែនឹកតូចចិត្តរឿងធ្វើជាអ្នក ធានាខ្ចីលុយអង្គការអោយអ្នកដទៃមិនបាន ក៏សម្រេចចិត្ត ធ្វើអត្តឃាតដោយចងក បង្កអោយមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៩និង០០ នៅភូមិទួលបីឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
ប្រភពព័ត៌មានពីប៉ូលិស បានអោយដឹងថា ជនរងគ្រោះឈ្មោះ ស៊ីមឡៃ ហៅសុខខា ភេទស្រី អាយុ៤៦ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានយកក្រមា ចងកជាប់រនុកផ្ទះបណ្តាលអោយស្លាប់តែម្តង។
ប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះ កាលនៅរស់ បានអះអាងធានាខ្ចីលុយអង្គការឲ្យគេ តែមិនបាន ទើបតូចចិត្តព្រោះសំដីហួសខ្លួនឯង ក៏ធ្វើអត្តឃាតតែម្តង។
ប៉ូលិសបានអោយដឹងថា ចំពោះករណីនេះយើងបានបង្កើតគណៈកម្មការពិនិត្យលើ ទៅលើដងខ្លួនសព តែពុំមានស្លាកស្នាមពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពីគណៈកម្មការយើងពិនិត្យរួចបានប្រគល់សាកសពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments