ភ្នំពេញ ៖ តារាសម្តែងអភ័ព្វរឿងស្នេហាដែលទើបត្រូវបានបែកបាក់គ្នាស្ទើរធ្វើឲ្យក្អួតឈាមអ្នកនាង មាស សម្ផស្ស បន្ទាប់ពីស្ងប់ស្ងាត់បាត់មុខពីអាជីពសិល្បៈអស់មួយសន្ទុះធំព្រោះតែភាពអាម៉ាស់ជួបស្នេហ៍មិនសមប្រកបដូចបំណងប្រាថ្នានោះ ថ្មីៗនេះក៏ស្រាប់តែលេចមុខទម្លាយនូវសារដ៏វែងអន្លាយបញ្ជាក់ពីភាពឈឺចាប់ដែលកើតឡើងដោយសារតែអំណាចទឹកលុយ។
ថ្វីត្បិតតែតារាសម្តែងធ្លាប់មានប្រជាប្រិយភាព និងរូបសម្រស់ស្រស់ស្អាតគួរជាទីទាក់ទាញក្រសែភ្នែកប្រុសៗគ្រប់បណ្តាឋានៈទាបខ្ពស់អ្នកនាង មាស សម្ផស្ស ស្ទើរបាត់មុខពីអាជីពសិល្បៈហើយក៏ពិតមែន ប៉ុន្តែនាងក៏បានវិវឌ្ឍន៍ខ្លួនតាមរយៈការរកស៊ីដោយភាពជោគជ័យលើការលក់ផលិតផលថែរក្សាសម្ផស្សនៅលើប្រព័ន្ធអនឡាញដែលធ្វើឲ្យមានការលើកសរសើរចំពោះការជម្នះតស៊ូរបស់នាង ក្រោយពេលត្រូវបានស្វាមីរឹបអូសអស់ទ្រព្យសម្បតិ្តផងនោះ។
ជាមួយគ្នាដែល មាស សម្ផស្ស ហាក់កំពុងតែឃ្លាតឆ្ងាយពីការសម្តែងនិងកំពុងមមាញឹកលើអាជីពរកស៊ីសព្វថ្ងៃនេះដែរ ថ្មីៗនេះនាងបែរជាបញ្ចេញសំណេររៀបរាប់អំពីវិបត្តិរបស់ខ្លួនទាក់ទងការស្រឡាញ់ និងអំណាចទឹកលុយយ៉ាងដូច្នេះថា ចាំទុកណាបើខ្ញុំស្រលាញ់អ្នកព្រោះតែលុយខ្ញុំមិនមែននៅស៊ីអត់ស៊ីឃ្លានរួមសុខរួមទុក្ខជាមួយអ្នកទេ ហើយខ្ញុំក៏មិនដែលភ្លេចដែរ វាដក់ជាប់ក្នុងសុបិនខ្ញុំរាល់យប់។
អ្នកនាង មាស សម្ផស្ស បានបញ្ជាក់ថា លើកទី១ក្នុងជីវិតមានទាំងកាមេរ៉ាសុវត្ថិភាពថតជាប់គ្រប់សកម្មភាពរបស់ខ្ញុំដែលកំពុងឈរឡើងញ័រជើង វាជាកន្លែងដែលគ្រោះថ្នាក់បំផុតសម្រាប់ខ្ញុំ ដែលគ្រប់គ្នាសឹងតែមិនហ៊ានធ្វើ តែខ្ញុំហ៊ានធ្វើចំពោះមនុស្សដែលខ្ញុំអាណិតស្រលាញ់ តែពាក្យចុងក្រោយទទួលបានពីអ្នកគឺ (ពាក្យដល់ត្រើយសើយគូទដាក់ទៅវិញ) វាគួរឲ្យអស់សំណើចណាស់។
បន្ថែមពីលើនេះតារាស្រីអ្នកនាង មាស សម្ផស្ស បានលើកឡើងទៀតថា ពេលនោះមានគេប្រាប់ខ្ញុំដែរ ឲ្យខ្ញុំដកខ្លួនចេញទៅ តែមនុស្សដែលខ្ញុំស្រលាញ់កំពុងមានទុក្ខ មិនអាចមើលនឹងភ្នែកបានទេមួយជំហានស្លាប់ក៏ខ្ញុំត្រូវតែធ្វើ អីក៏ឆាប់ភ្លេចយ៉ាងនេះ? ដល់ត្រើយសើយគូទពាក្យនឹងខ្ញុំគួរតែនិយាយបានត្រូវ។ ហួសចិត្ត និយាយអ្វីក៏មិនចេញ អំណាចនៃលុយខ្លាំងមែនបទពិសោធន៍ថ្មីទៀតហើយ៕
Source: Kampuchea Thmey Daily
0 Comments