Ad Code

សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​២​នាក់​ និង​គ្រឿងញៀន​៦​កញ្ចប់​ ទៅកាន់​តុលាការ



សៀមរាប ៖ នៅ​ថ្ងៃ ថ្ងៃទី​០៩ និង​ថ្ងៃ​ទី​១០​ ខែសីហា ឆ្នាំ២០១៨ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះបង្ក្រាប បទ​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​២​ករណី​ផ្សេងគ្នា ករណី​ទី​១​នៅ​ស្រុក​ជីក្រែង​ និង ​ករណី​ទី២​នៅ​ក្រុង​សៀមរាប​ ដោយ​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ និង​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​សៀមរាប ចំណុច​ទី​១​នៅ ភូមិ​កកោះ ឃុំ​គោកធ្លក ស្រុក​ជីក្រែង​ខេត្ត​សៀម រាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ចំនួន​០៣​កញ្ចប់​ស្មើនឹង​ទម្ងន់ ២,៩​ក្រាម​ករណី​ទី​២​នៅ​ភូមិ​វត្ត​ស្វាយ ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ​និង ​ថ្នាំញៀន​ចំនួន​០៣​កញ្ចប់​ស្មើនឹង​ទម្ងន់ ២,៩​ក្រាម​ រួច​បញ្ជូន​មកកាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សួរ​នាំ​បន្ត​។

ជនសង្ស័យ​ទាំងពីរ​នាក់ ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១:​ឈ្មោះ សិទ្ធិ និល ភេទ​ប្រុស ឆ្នាំ​កំណើត ២០០១​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​កកោះ ឃុំ​គោកធ្លក​ក្រោម ស្រុក​ជីក្រែង ខេត្ត​សៀមរាប​( រក្សាទុក​និង​ជួញដូរ​)​ ទី​២:​ឈ្មោះ​សួ​ម​ពៅ​ចំរើន​ផល ​ភេទ​ប្រុស ​ឆ្នាំ​កំណើត​១៩៩២​មុខរបរ​គ្មាន​ទីលំនៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង ខេត្ត​សៀម រាប​( រក្សាទុក​និង​ជួញដូរ ) វត្ថុតាង​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​រួមមាន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​ទឹកកក​ចំនួន​០៦​កញ្ចប់ ​ស្មើនឹង​ទម្ងន់ ៥,៨​ក្រាម (​ទម្ងន់​សុទ្ធ​) ​ទូរស័ព្ទ​ដៃ​០១​គ្រឿង។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​សាលាដំបូង​នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែសីហា​ ឆ្នាំ​២០១៨​ ដើម្បី​ចាត់ការ​តាមច្បាប់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu