Ad Code

សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រឹបអូស​ផលិតផល​ក្លែងក្លាយ​៥​ផ្សារ កណ្ដាល​ក្រុង



ភ្នំពេញ ៖ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១៤ ១៥ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​ចុះទៅ​សហការ​ជាមួយ​គណៈកម្មការ​ផ្សារ​អូរឫស្សី ផ្សារ​ថ្មី ផ្សារ​ផែន​សល ផ្សារ​អូរ​ឡាំ​ពិ​ក និង​ផ្សា​របឹង​កេងកង ដោយ​រឹបអូស កាបូបយួរ និង​ស្បែកជើង ម៉ាក PEDRO & CHARLES KEITH ដែលជា​ផលិតផល​ក្លែងក្លាយ ហើយ​ត្រូវ​ឈ្មួញ​លួចលាក់​នាំ​ចូលមក​លក់​ចែកចាយ​លើ​ទីផ្សារ​នៅ​កម្ពុជា។

ការ​ចុះ​ឆែកឆេរ​តាម​ផ្សារ​ដកហូត​ផលិតផល​ក្លែងក្លាយ​នេះ​ដឹកនាំ​ដោយ​លោក ស្រី ម៉ា​ក់នី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឡុង ស្រេង អនុ​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច។



ជា​លទ្ធផល​សមត្ថកិច្ច​បាន​រក​ឃើញ​កាបូប​ និង ​ស្បែកជើង​ទាំង​២​ម៉ាក​ខាងលើ ជាច្រើន​ដែល​គេ​យក​មក​លក់ ហើយ​សមត្ថកិច្ច​ក៏បាន​អញ្ជើញ​អាជីវករ​ដែល​ពាក់ព័ន្ធ ការ​លក់​កាបូប​ជាង​១០ នាក់​ធ្វើ​ការអប់រំ និង ឲ្យ​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ចប់​ការ​លក់​កាបូប​និង​ស្បែកជើង​ទាំងពីរ​ម៉ាក​ខាងលើនេះ។

ក្រោយពី​ធ្វើ​កិច្ចសន្យា​ហើយ ក្រុម​អាជីវករ​ទាំងនេះ​ដែល​លក់​ផលិត​ក្លែងក្លាយ​ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាតិ​ឲ្យ​ទៅ​លក់ដូរ​ធម្មតា​វិញ ចំណែក​កាបូប​និង ស្បែក ជើង​ក្លែងក្លាយ​ត្រូវ​ដកហូត​ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ជាដើម​បណ្តឹង​បំផ្លាញ​ចោល។

លោក​ឧ​ត្ត​ម​ទោ ឡុង ស្រេង បាន​ឲ្យ​ដឹងថា ការចុះ​ត្រួតពិនិត្យ​និង​ដកហូត​ផលិតផល​ក្លែងក្លាយ​តាម​ទីផ្សារ​នេះ​ គឺ​អនុវត្តតាម​ការណែនាំរ​បស់​លោក​ឧ​ត្ត​ម​សេនីយ៍ ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដោយ​យោង​ទៅតាម​ពាក្យ​បណ្តឹង​របស់​ក្រុមហ៊ុន​M.W METROPOLITAN INTERNATIONAL BRANDS Co., Ltd. ដែល​ទទួល​បាន​សិទ្ធិ​ក្នុងការ​នាំចូល​ផលិតផល​ពិត​ទាំង​២​ម៉ាក​ខាងលើ​ មក​លក់​ចែកចាយ​លើ​ទីផ្សារ ហើយ​បើ​បងប្អូន​អាជីវករ​មានបំណង​ចង់​លក់​ផលិតផល​ទាំង​២​ម៉ាក​នេះ​ អាច​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន​ដើម្បី​នាំយក​ផលិតផល​ពិត​មក​លក់​លើ​ទីផ្សារ​បាន៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu