Ad Code

រដ្ឋបាល​រាជធានី ចាប់ផ្តើម​ស្ថាបនា​ផ្លូវ​ចាក់​បេតុង​១​ខ្សែ ប្រវែង​ជិត​១​គីឡូម៉ែត្រ នៅ​សង្កាត់​ចោមចៅ​ទី​២ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ



ភ្នំពេញ ​៖ ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ស្ថាបនា​ផ្លូវ​ចាក់​បេតុង​១​ខ្សែ ប្រវែង​ជិត​១​គីឡូម៉ែត្រ នៅ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។



លោក​សាំ ពិសិដ្ឋ​ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កំណាត់​ផ្លូវ​ ដែល​បាន​នឹង​កំពុងធ្វើការ​ស្ថាបនា​នេះ​ធ្វើឡើង​តាម​សំណើ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ចោមចៅ​២ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​ការសម្រេច​ឲ្យ​មាន​ការស្ថាបនា​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ ធ្វើឡើង​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ​តែម្តង។

លោក​សាំ ពិសិដ្ឋ បាន​បន្តទៀត​ថា កំណាត់​ផ្លូវ​មួយ​ខ្សែ​នេះ​ ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ផ្លូវ​រោងចក្រ​តុង​ហ្កា ដោយ​ត​ភ្ជាប់​ពី​ផ្លូវ​៣០​ម៉ែត្រ ត​ភ្ជាប់​ទៅ​ផ្លូវ​វេ​ង ស្រេង ដែលមាន​ប្រវែង​៩២៧​ម៉ែត្រ ទទឹង​៦​ម៉ែត្រ នៅ​ភូមិ​ចោមចៅ​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយបាន​ចាប់ផ្តើម​បើក​ការដ្ឋាន​នៅ​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៨​នេះ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី លោក​សាំ ពិសិដ្ឋ មិនបាន​បញ្ជាក់​ថា ការដ្ឋាន​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ណា​នោះ​ទេ។ ការស្ថាបនា​ផ្លូវ​នេះ​ឡើង​គឺ​ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​និង​ម្យ៉ាងទៀត​ ក៏​ដើម្បី​ជា​ការ​លើក​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​ឲ្យ​មាន​សោ​ភណ្ឌ​ភាព​ផងដែរ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu