Ad Code

កូន​អកតញ្ញូ​ម្នាក់​ញៀន​ថ្នាំខ្លាំង​យក​ញញួរ​វាយ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ខ្ទេច ​ត្រូវ​កម្លាំង​អាវុធហត្ថ​ឃាត់ខ្លួន​ព្រមទាំង​ថ្នាំញៀន​១​កូន​ថង់​តូច



បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ក្រោយពី​បាន​ទទួល​ពាក្យ​បណ្តឹង​ពី ឈ្មោះ​កែម និល ភេទស្រី អាយុ៥១​ឆ្នាំ ​រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ក្នុងករណី​កូន​វាយ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ដោយសារតែ​ឆ្កួត​នឹង​ថ្នាំញៀន​លោក​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​១​ក្រុម ​ចុះឃាត់ខ្លួន​បាន​ជន​សង្ស័យ​ម្នាក់ ​មានឈ្មោះ ខាន់ ម៉ាប់​ ភេទប្រុស អាយុ ៣១​ឆ្នាំ នៅ​វេលា​ម៉ោង​៦ល្ងាច​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ជិត​វត្ត​ថ្មី ស្ថិត​ក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។កម្លាំង​អាវុធហត្ថ​បានធ្វើ​ការ​ដកហូត​វត្ថុ​តាង​រួមមាន​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន ១​កូន​ថង់ ស្មើ ០.២៤​ក្រាម ប្រាក់​ខ្មែរ ចំនួន ១១.៥០០​រៀល ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជា​មួយ​វត្ថុ​តាង ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​បន្ត​។




លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ លោក​បាន​ធ្វើ​ការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ ខ្លួន​បាន​ជក់​គ្រឿងញៀន​ខ្លាំង​មកដល់​ផ្ទះ​បាន​ផ្ទុះ​កំហឹង​ជាមួយ​ម្តាយ ហើយ​បាន​យក​ញញួរ​មក​វាយ​បំផ្លិចបំផ្លាញ​សម្ភារៈ​ក្នុងផ្ទះ​អស់​មួយចំនួន ​ម្តាយ​គាត់​មានការ​ភ័យខ្លាច​ខ្លាំង ក៏​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​តែម្តង។ បន្ទាប់ពី​ទទួល​បាន​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ហើយ លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជា​មួយ​វត្ថុ​តាង ទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu