Ad Code

សវនាការ​លើ​សំណុំរឿង​មន្ត្រី​អាដហុក ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃទី​១៨ ​កញ្ញា



ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ ​សាលាដំបូង​រាជធានី​ភ្នំពេញ ​បាន​បើកសវនាការ​លើ​សំណុំរឿង​មន្ត្រី​អាដហុក​ចំនួន​៤​រូប​ និង​មន្ត្រី គជប​១ រូប ក្នុង​សំណុំរឿង​សូកប៉ាន់​សាក្សី និង​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី ក្នុង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ​ ដែល​គេ​ចោទ​ប្រកាន់​ថា​ ជា​ស្រី​កំណាន់​របស់​លោក ​កឹម សុខា ប៉ុន្តែ​ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​វេលា​ម៉ោង​៧​និង​៣០ នាទី​ព្រឹក ដោយ​សំអាង​ថា អវត្តមាន​សាក្សី។

សូម​បញ្ជាក់​ថា លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ រ៉ង់​ដា និង​លោកស្រី លឹម មុន្នី ដែល​ជា​មន្ត្រី​អាដហុក ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​សូកប៉ាន់​សាក្សី តាម​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ។ ដោយឡែក​លោក នី ចរិយា អគ្គលេខាធិការ​រង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត ក្នុង​អំពើ​សូកប៉ាន់​សាក្សី តាម​មាត្រា​២៩ និង​មាត្រា​៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ក្នុង​សំណុំរឿង​របស់​កញ្ញា ខុម ចាន់​តា​រ៉ា​ទី ហៅ​ស្រីមុំ ដែល​គេ​ចោទ​ប្រកាន់​ថា​ជានា​រី​កំណាន់​លោក កឹម សុខា ប៉ុន្តែ​នៅក្នុង​សវនាការ​នា​ព្រឹក​នេះ មានតែ​៣​នាក់​ប៉ុណ្ណោះ គឺ​លោក នី ចរិយា , លោក យី សុខ​សាន និង​លោក ណៃ វ៉ង់​ដា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu