Ad Code

រថយន្ត​បែន​មួយ​គ្រឿង​ដឹក​ថ្ម​ជ្រុះ​រាយប៉ាយ​ពេញ​ផ្លូវ ពលរដ្ឋ​ភ័យខ្លាច​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្នក​ដទៃ



រតនគិរី​ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​នៅ​ក្រុង ​បាន​លុង​ បាន​ធ្វើ​ការរិះគន់ រថយន្ត​បែន​មួយ​គ្រឿង​ដឹក​ថ្ម​ចេញពី​ក្បែរ​ភ្នំ​កូន​សេក​ចូល​មក​ក្រុង​បាន​លុង បាន​ជ្រុះ​ថ្ម​រាយប៉ាយ​តាម​ដងផ្លូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើដំណើរ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧៨។

ជាក់ស្តែង ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៨ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​​ហ៊ីយ៉ាន់ដាយ​ ពណ៌​ស្វាយ មិន​ចាំ​ស្លាក​លេខ​ បាន​ដឹកជញ្ជូន​ថ្ម​ចេញពី​ក្បែរ​ភ្នំ​កូន​សេក​ ស្រុក​កូន​មុំ​យក​មក​ចូល​ក្រុង​បាន​លុង ហើយ​បាន​ដាក់​ថ្ម​ហៀរ​ទ្រុង​បណ្តាល​ឲ្យ​ជ្រុះ​រាយប៉ាយ​នៅតាម​ដងផ្លូវ​ជាតិ​ធ្វើ​ឲ្យ​អ្នកជិះ​ម៉ូតូ​នឹង​អ្នកបើកបរ​រថយន្ត​មានការ​ភ័យខ្លាច​កើត​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ ពោលគឺ​បណ្តាល​ឲ្យ​មុត​កង់​រថយន្ត ម៉ូតូ​នឹង​រអិលដួល​មានការ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពួកគាត់។

លោក​ឃឹម រម​ន្នី អនុប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​បាន​ឲ្យ​ដឹង​ថា គាត់​បានដឹង​ហើយ​ព្រឹក​មិញ​នេះ​មាន​ថ្ម​ជ្រុះ ហើយ​គាត់​នឹង​ណែនាំ​រថយន្ត​ដឹក​ថ្ម​ទាំងនោះ​មិន​ឲ្យ​មាន​ចឹង​ទៀត​ទេ។​

កន្លងមក​រថយន្ត​ដឹក​ដី ដឹក​ដីខ្សាច់ និង​ដឹក​ថ្ម មិនបាន​គ្រប​ស្បៃ​ពីលើ​រថយន្ត​ធ្វើ​ឲ្យ​ហុយ​ដី​ជ្រុះ​ឬ​ដីខ្សាច់​នឹង​ថ្ម ទៅលើ​អ្នក​ធ្វើដំណើរ​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ហុយ​លើ​ភ្នែក​ពួកគាត់​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ផងដែរ។

ប្រជាពលរដ្ឋ​ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង​និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​មេត្តា​រឹត​បន្តឹង​រថយន្ត​ដឹក​ដី ដឹក​ដីខ្សាច់ នឹង​ដឹក​ថ្ម កុំ​គិត​ពី​ផលប្រយោជន៍​ផ្ទាល់​ខ្លួនឯង ហើយ​គិត​ពី​អាយុជីវិត​ដល់​អ្នកដទៃ​ផង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu