Ad Code

ស្រា​បៀរ​ថៃ​ហ្គ័​រ​ នឹង​ចាប់ឆ្នោត​លើក​ទី​២ ជូន​គូ​ស្វាមីភរិយា​ថ្មី​នៅ​ចុង​សប្ដាហ៍​នេះ



ភ្នំពេញ ​៖ នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ​២០១៨ ខាងមុខនេះ ស្រា​បៀរ​ថៃ​ហ្គ័​រ (Tiger Beer)​ នឹង​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ជ័យ​មង្គល​លើក​ទី​២​នៅ​ស្ថានីយទូរទស្សន៍ PNN ដែល​ផ្សាយ​ផ្ទាល់ នៅវេលា​ម៉ោង ៨​យប់​-១០​យប់ ដើម្បី​ផ្តល់​រ​ង្វាន់​ជ័យ​មង្គល​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ​២០១៨។

កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ ២០១៨ នឹង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ PNN ចាប់ពី​ម៉ោង ៨​យប់​-១០​យប់ ដោយមាន​ការចូលរួម​សម្តែង​កម្សាន្ត​សប្បាយរីករាយ​ពី​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ជាច្រើនរូប​ដូចជា​៖ កញ្ញា មាស សុខ​សោភា លោក កែវ វាសនា លោក សយ រតនៈ និង កញ្ញា រ៉ា​ប៊ី​។

កម្មវិធី​នេះ​ធ្វើឡើង​សម្រាប់តែ​អតិថិជន​ដែល​បាន​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន​។ សម្រាប់​ការចាប់​រង្វាន់​លើក​ទី​ពីរ​នេះ ស្រា​បៀរ​ថៃ​ហ្គ័​រ​នឹង​ប្រគល់​រង្វាន់​សម្រាប់​គូ​ស្វាមី​ភរិយា​ថ្មី​ចំនួន​ប្រាំ​គូ​គឺ​៖ រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន ៥ រង្វាន់​។​

តើ​គូ​ស្វាមីភរិយា​រូប​ណាខ្លះ​ដែលជា​ម្ចាស់​រង្វាន់​ទាំងនេះ​? កុំ​ភ្លេច​ចូលរួម​ទស្សនា និង​តាមដាន​ទាំងអស់គ្នា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu