ភ្នំពេញ ៖ សារធាតុញៀនប្រមាណ៩០គីឡូក្រាម ត្រូវបានសមត្ថកិច្ចនគរបាលសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃចាប់បានកាលពីថ្ងៃទី០៨ ខែសីហា នៅក្នុងប៉ុស្ដិ៍ប្រៃសណីយ៍ ក្នុងសង្កាត់វត្តភ្នំពេញ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការចាប់ឃាត់ទុកសារធាតុញៀនប្រមាណ៩០គីឡូក្រាមនេះ គឺធ្វើឡើងតាមរយៈគណៈកម្មការមួយ ដែលបង្កើតឡើងដោយសមត្ថកិច្ចចម្រុះ មានមន្ទីរប្រឆាំងគ្រឿងញៀន កម្លាំងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង សហការជាមួយមន្ត្រីគយ និងនាយកដ្ឋានបញ្ញើ នៃក្រសួងប្រៃសណីយ៍។
ការចាប់គ្រឿងញៀននេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិចិនម្នាក់ឈ្មោះ Yao Zeus ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន។
នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យមកដល់សាលាដំបូងហើយ៕
Source: Kampuchea Thmey Daily
0 Comments