Ad Code

ឃាត់ខ្លួន​ស្ត្រី​២​នាក់​ ដកហូត​ថ្នាំញៀន​៧៥​កញ្ចប់ ​នៅ​ប្លុក​បឹងកក់



ភ្នំពេញ ​៖​ ស្ត្រី​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ព្រមទាំង​ដកហូត​ថ្នាំ​ជាង​៧០​កញ្ចប់​ កាលពី​ព្រឹក​ ថ្ងៃទី​០៣​ ខែសីហា ​ឆ្នាំ​២០១៨​ នៅ​ចំណុច​ភូមិ​០៣ ​ផ្លូវ​រថភ្លើង​ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌដូនពេញ​។

សមត្ថកិច្ច​ប៉ុ​ស្ដិ៍​ស្រះចក​បាន​ឲ្យ​ដឹង​ថា ​ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ និង ​ប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ផ្លូវ​រថភ្លើង​នោះ ​បាន​ឃាត់ខ្លួន​នារី​ពីរ​នាក់​នោះ​ ទី​១​ឈ្មោះ​ប្លុ​យ​ ស្រីអូន អាយុ៣៥ឆ្នាំ មានកូន​២​នាក់​ ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ផ្លូវ​ភូមិ​៣​ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​ ទី​២​ឈ្មោះ​វី ចាន់​ធី អាយុ២៣​ឆ្នាំ ​មានកូន​២​នាក់​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ផ្លូវ​រថ​ភ្លើង​ ភូមិ​៣​ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​នោះ​ ត្រូវ​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន​៧៥​កញ្ចប់​ ដែល​៥​កញ្ចប់​តូច​ដកហូត​ពី​ឈ្មោះ​វី ចាន់​ធី និង​៧០​កញ្ចប់​តូច​ទៀត​ដកហូត​ពី​ឈ្មោះ​ខ្លុយ ស្រីអូន​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​មុន​ពេល​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នោះ ​គឺ​កម្លាំង​ប៉ុស្តិ៍​បានចេញ​ទទួល​ព័ត៌មាន​សម្ងាត់​ថា​ មាន​ស្ត្រី​២​នាក់​កំពុងតែ​សង្ងំ​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​០៣​ជា​តំបន់​ស្មុគស្មាញ​នោះ​ ទើប​កម្លាំង​បាន​ចុះទៅ​ច្បាម​ឈាន​ដល់​ការបង្ក្រាប​ជាក់ស្តែង​ដោយ​ឃាត់​ស្ត្រី​២​នាក់​ ព្រមទាំង​ដកហូត​ថ្នាំញៀន​៧៥​កញ្ចប់​ នាំមក​សួរនាំ​ និង ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu