រតនគិរី ៖ កម្លាំងអធិការនគរបាលស្រុកបង្ក្រាបបានជនសង្ស័យ៣នាក់ ជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មនៅស្រុកបរកែវ។
ប្រតិបត្តិការចុះបង្ក្រាបខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១និង៣០បាទីរសៀលថ្ងៃពុធ ១១កើត ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ ខណៈជនសង្ស័យទាំង៣នាក់កំពុងសេពគ្រឿងញៀន។
នគរបាលស្រុកបកែវបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ទី១-ឈ្មោះ សារី រ៉ូម៉ាតូន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិលំជ័រ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ។
ទី២-ឈ្មោះ ជា ចាន់វិន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។ ទី៣-ឈ្មោះ សារី សាមីនី ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ។
ក្នុងនោះដែរ សមត្ថកិច្ចបានដកហូតវត្ថុតាងម្ស៉ៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១កញ្ចប់តូច និងសម្ភារៈប្រើប្រាស់សម្រាប់សេពគ្រឿងញៀនខុសច្បាប់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់សមត្ថកិច្ចកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments