Ad Code

តៃកុង​រថយន្ត​កុងតឺន័រ​ ​ បើកបរ​ងងុយដេក​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​ហាយវ៉េ​និង​ម៉ូតូ​ធ្លាក់​ចូល​ទន្លេ​វ៉ៃ​គោ



ស្វាយរៀង​ ៖​ ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​និង​ម៉ូតូ​ក្មេង​ស្ទូចត្រី ​ធ្លាក់​ចូល​ទន្លេ​វ៉ៃ​គោ​ តែ​សំណាងល្អ​​ ​គ្មាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើដំណើរ​ណា​ម្នាក់​នោះ​ទេ។

ករណី​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៤និង២៥​នាទី​ ថ្ងៃទី​២០​ ខែសីហា ​ឆ្នាំ​២០១៨ ​នៅ​លើ​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​ក្បាលស្ពាន​ហាយវ៉េ​ខាងកើត ​ស្ថិត​ក្នុងភូមិ បាក់​រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

បើតាម​ក្មេងប្រុស​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ សំ ម​ន្ថា​រចនា អាយុ ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ វាល​យន្ត សង្កាត់​/​ក្រុង ខេត្ត ស្វាយរៀង​បាន​ឲ្យ​ដឹងថា ​រូបគេ​និង​មិត្ត​ភក្ដិ​ បានមក​ស្ទូចត្រី​នៅក្រោម​ស្ពាន​ហាយវ៉េ​ ចំណែក​ម៉ូតូ​បញ្ឈរ​ទុក​អែប​ចិញ្ចើមថ្នល់​ ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើកបរ​យ៉ាង​លឿន​ពី​ទិសខាងកើត​មក​លិច​។​

ប្រភព​បាន​បន្តទៀតថា ​មកដល់​ចំណុច​ភូមិ​ឃុំ​ខាងលើ​ ស្រាប់តែ​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​រះ​បង្កាន់ដៃស្ពាន​ជាង​២០​ម៉ែត្រ​រាប​ដល់​ដី​ និង​បន្ត​បុក​ម៉ូតូ​ដែល​បញ្ឈរ​ទុក​អូស​ធ្លាក់​ចូលក្នុង​ទឹកទន្លេ​វ៉ៃ​គោ​ជាមួយ​តែម្តង​។​

ក្រោយពី​បង្កហេតុ​រួចមក​ គេ​ឃើញ​បុរស​ម្នា​ក់​ បាន​វារ​ចេញ​តាម​កញ្ចក់​រថយន្ត​ហែល​ទឹក​ឡើងលើ​គោក ​និង​ជិះ​ម៉ូតូឌុប​ចេញទៅ​ទិស​ខាងលិច​បម្រុង​ហៅ​រថយន្ត​តាក់ស៊ី​ជិះ​គេចខ្លួន​ តែ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ទាន់​ឃាត់ខ្លួន​មកកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។​

តៃកុង​រថយន្ត​បង្ក​គ្រោះថ្នាក់​បាន​ប្រាប់​ថា​ ៖ ​រូបគេ​មិនមែន​ជា​តៃកុង​រថយន្ត​បង្ក​នោះ​ទេ ​គាត់​គឺជា​ព្រូឡាន​តែប៉ុណ្ណោះ​ ហើយ​ក្នុង​ហេតុការណ៍​ក៏​មិនដឹង​ដែរ​ពោល​គឺ​​ដេក​ក្នុង​រថយន្ត​ភ្ញាក់​ឡើង​ស្រាប់តែ​រថយន្ត​ធ្លាក់ចូល​ទឹក​រួចទៅហើយ​។​

បុរស​សង្ស័យ​បាន​បន្តទៀតថា​ រូបគាត់​ចេញពី​រថយន្ត​នៅក្នុង​ជាមួយ​តៃកុង ​ហើយ​សួរ​តៃកុង​ថា​មានរឿង​អី​បាន​ធ្លាក់ទឹក​គេ​ប្រាប់​ថា​ងោក​មួយភាំង​ ក៏​បណ្តាល​ឲ្យ​រថយន្ត​រេ​ចង្កូត​បុក​រះ​បង្កាន់ដៃស្ពាន​និង​ម៉ូតូ​ធ្លាក់​តែម្តង​ទៅ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu