Ad Code

លទ្ធផល​បណ្ដោះអាសន្ន​ចេញ​ហើយ ​៖​ គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល នាំមុខគេ​គ្រប់​បណ្តា​មណ្ឌល​រាជធានី ខេត្ត ទូទាំងប្រទេស



ភ្នំពេញ ​៖ លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​០៦ ឆ្នាំ​២០១៨ ត្រូវបាន​ប្រកាស​ហើយ​នា​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨​នេះ ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ក្នុងនោះ​គណបក្ស​ដែល​ទទួលបាន​សំឡេង​នាំមុខគេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​រហូត​ដល់​៤.៨៨៩.១១៣​សំឡេង​។

តាម​លទ្ធផល​នោះ គណបក្សនយោបាយ ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ចំនួន​២០​នោះ គណបក្ស “​​​ខ្មែរ​រួបរួម​ជាតិ​” លេខ​រៀង​ទី​១ ទទួលបាន​សំឡេងគាំទ្រ​៩៩.៣៧៧​សំឡេង , គណបក្ស “​​​មាតុភូមិ​យើង​” លេខ​រៀង​ទី​២​ទទួលបាន​សំឡេងគាំទ្រ​៩.១៧៤​សំឡេង​, គណបក្ស “​គណបក្ស​ពន្លឺ​ថ្មី​” លេខ​រៀង​ទី​៣ ទទួលបាន​សំឡេងគាំទ្រ​១៣.៥០៩​សំឡេង​, គណបក្ស “​សញ្ជាតិ​កម្ពុជា​” លេខ​រៀង​ទី​៤ ទទួលបាន​សំឡេងគាំទ្រ​៤៥.៣៧០​សំឡេង​, គណបក្ស “​ខ្មែរ​ក្រោក​” លេខ​រៀង​ទី​៥ ទទួលបាន​សំឡេងគាំទ្រ​២២.០០២​សំឡេង​, គណបក្ស “​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៦ ទទួលបាន​សំឡេងគាំទ្រ​៥៦.០២៤​សំឡេង​, គណបក្ស “​ប្រជាធិបតេយ្យ​មូលដ្ឋាន​” លេខ​រៀង​ទី​៧ ទទួលបាន​សំឡេងគាំទ្រ​៧០.៥៦៧​សំឡេង​, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​៨ ទទួលបាន​សំឡេងគាំទ្រ​៨.៥៩១​សំឡេង​, គណបក្ស “​រស្មី​ខេមរា​” លេខ​រៀង​ទី​៩ ទទួលបាន​សំឡេងគាំទ្រ​៤.២១២​សំឡេង​, គណបក្ស “​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​” លេខ​រៀង​ទី​១០ ទទួលបាន​សំឡេងគាំទ្រ​៣០៩.៣៦៤​សំឡេង​, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​” លេខ​រៀង​ទី​១១ ទទួលបាន​សំឡេងគាំទ្រ​៤១.៦៣១​សំឡេង​, គណបក្ស “​ខ្មែរ​ឈប់​ក្រ​” លេខ​រៀង​ទី​១២ ទទួលបាន​សំឡេងគាំទ្រ​៥៥.២៩៨​សំឡេង​, គណបក្ស “​​​ហ៊្វុនស៊ិនប៉ិច​” លេខ​រៀង​ទី​១៣ ទទួលបាន​សំឡេងគាំទ្រ​៣៧៤.៥១០​សំឡេង​, គណបក្ស “​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​” លេខ​រៀង​ទី​១៤ ទទួលបាន​សំឡេងគាំទ្រ​២៣.២៥៥​សំឡេង​, គណបក្ស “​យុវជន​កម្ពុជា​” លេខ​រៀង​ទី​១៥ ទទួលបាន​សំឡេងគាំទ្រ​៣៩.៣៣៣​សំឡេង​, គណបក្ស “​ធម្មាធិបតេយ្យ​” លេខ​រៀង​ទី​១៦ ទទួលបាន​សំឡេងគាំទ្រ​២៩.០៦០​សំឡេង​, គណបក្ស “​ឆ​ន្ទះ​ខ្មែរ​” លេខ​រៀង​ទី​១៧ ទទួលបាន​សំឡេងគាំទ្រ​២១២.៨៦៩​សំឡេង​, គណបក្ស “​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​” លេខ​រៀង​ទី​១៨ ទទួលបាន​សំឡេងគាំទ្រ​១០.១៩៧​សំឡេង​, គណបក្ស “​ខ្មែរ​តែមួយ​” លេខ​រៀង​ទី​១៩ ទទួលបាន​សំឡេងគាំទ្រ​៤៨.៧៨៥​សំឡេង និង​គណបក្ស “​ប្រជាជន​កម្ពុជា​” លេខ​រៀង​ទី​២០ ទទួលបាន​សំឡេងគាំទ្រ​៤៨៨៩១១៣ សំឡេង​។​

តាម​តួលេខ ដែល​បង្ហាញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឱ្យដឹង​ដែរ​ថា សន្លឹកឆ្នោត​បានការ​មាន​ចំនួន​៦.៣៦២.២៤១ ហើយ​សន្លឹកឆ្នោត​មិនបានការ​មាន​ចំនួន​៥៩៤៦៥៩ ចំណែក​អ្នកចូលរួម​បោះឆ្នោត មាន​ចំនួន​៦.៩៥៦.៩០០​នាក់ ដែល​ស្មើនឹង​៨៣,០២​ភាគរយ នៃ​ចំនួន​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​ទាំងអស់​។

ទោះជា​យ៉ាងណា តាម​លទ្ធផល​បណ្តោះអាសន្ន​នេះ មិនទាន់​ឃើញ​មានការ​បង្ហាញ​ចំនួន​អាសនៈ​នៅក្នុង​រដ្ឋសភា ដែល​គណបក្ស​នីមួយៗ​ទទួលបាន​នៅឡើយ​ទេ ប៉ុន្តែ​បើតាម​ការ​គណនា​ក្រៅផ្លូវការ​តាម​រូបមន្ត ដែល​កំណត់ដោយ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា អាចនឹងទទួល​បាន​អាសនៈ​ទាំងអស់​តែម្តង​។ តែ​យ៉ាងណា លទ្ធផល​បណ្តោះអាសន្ន​នេះ គ​.​ជ​.​ប អនុញ្ញាតឱ្យ​គណបក្ស​ផ្សេងៗ ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត ដាក់ពាក្យ​ប្តឹងតវ៉ា​ផងដែរ ប្រសិនបើ​ជំទាស់​ទៅនឹង​ការប្រកាស​លទ្ធផល​នេះ ហើយ​បើសិន​មិនមាន​ការប្តឹង​ជំទាស់​ទេ លទ្ធផល​ផ្លូវការ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu