ភ្នំពេញ ៖ អេស្ការវទ័រមួយគ្រឿង ត្រូវបានអគ្គីភ័យឆាបឆេះអស់មួយកំណាត់លើ បង្កការភ្ញាក់ផ្អើលដល់អ្នកកំពុងធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ បន្ទាប់ពីគេអះអាងថា បែកទុយោបូមប្រេង ក៏បង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅហុយផ្សែងស្ទើរងងឹតមេឃតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩នឹង៤០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធាណីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងផងដែរថា មុនពេលកើតហេតុគេបានឃើញ អេស្កាវទ័រមួយគ្រឿងបានធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់មកដល់ចំណុចកើតហេតុក៏ស្រាប់តែ បែកទុយោបូមប្រេង ក៏បង្កជាអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅហុយផ្សែងស្ទើរងងឹតមេឃតែម្ដង។
ខណៈដែរអគ្គីភ័យកំពុងតែឆាបឆេះនេះ ប្រជាពលរដ្ឋបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់អស់មួយបំពង់ នឹងបានយកទឹកមកចាក់ពន្លត់អស់ជាច្រើនធុង នឹងមានរថយន្តពន្លត់អគ្គីភ័យខណ្ឌជ្រោយចង្វារចេញអន្តរាគមន៍ពន្លត់ ទើបធ្វើឲ្យអគ្គីភ័យនេះរលត់ស្ងប់ស្ងាត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១០និង០៥នាទី ថ្ងៃខែឆ្នាំដដែល។
ក្នុងហេតុការណ៍អគ្គីភ័យនេះមិនបណ្ដាលឲ្យមានមនុស្សរងរបួសអ្វីនោះទេ ដោយតៃកុងអេស្កាវទ័រនេះ បានលោតចុះទាន់ពេលវេលា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩នឹង៤០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធាណីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments