Ad Code

ច​ន ច័ន្ទ​លក្ខិណា ហួសចិត្ត​លើ​អ្នកលក់​ឡេ​តាម​អន​ឡាញ ថៃ ស្រី​នាង ដែល​តាំងខ្លួន​ជាតា​រា​សិច​ស៊ី



ភ្នំពេញ ៖ មហាជន​ពិត​បាន​ស្គាល់​ច្បាស់​ហើយ​ចំពោះ​អ្នកលក់​ឡេ​តាម​អន​ឡាញ​ដែល​ចូលចិត្ត​សម្ញែង​ភាព​សិច​ស៊ី​ស្ទើរ​អាក្រាតកាយ ថៃ ស្រី​នាង ខណៈ​កន្លងមក​ធ្លាប់មាន​ការរិះគន់​ជាច្រើន​ពី​សំណាក់​ទស្សនិកជន​។​ ពិសេស​ក៏​ធ្លាប់​ផ្ទុះ​ជម្លោះ​ជាមួយ​អ្នកសិល្បៈ​ខ្មែរ​មួយចំនួន​ផងដែរ ជាក់ស្តែង​គឺ​កញ្ញា ដេ​ន​នី ក្វាន់ តែម្តង។

​ស្របពេល​ជាមួយគ្នា​ដែល​រឿងរ៉ាវ​នេះ​ទើប​ត្រូវបាន​ស្ងប់ស្ងាត់​មួយរយៈ​ខ្លី​នោះ ​អ្នកលក់​ឡេ​សិច​ស៊ី ថៃ ស្រី​នាង បែរជា​ត្រូវ​ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ផ្ទុះ​ប្រតិកម្ម​ចេញមុខ​រិះគន់​ដោយ​មិន​សំចៃមាត់​លើ​​ករណី​ដែល​នាង​សរសេរ​ប្រកាស​នៅលើ​បណ្តាញ​សង្គម​ជា​សាធារណៈ​ដោយ​តាំងខ្លួន​ថា​ជាតា​រា​សិច​ស៊ី ហើយក៏​មិនមែនជា​តារា​វ៉ៃ​សិច​អី​ដែរ។

​ជា​ប្រតិកម្ម​លើ​ករណីនេះ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បានលើកឡើង​ថា ​ហ៊ឹម លក់​អី​លក់​ទៅ​តែ និយាយ​វែងឆ្ងាយ​ប៉ះពាល់​រឿង​តារា​ស្អី​ទៀត ហើយ​ចង់​អោយគេ​កាន់តែ​មើលងាយ​តារា​ខ្មែរ​អោយ​កាន់តែខ្លាំង​ឬ ?​ តើ​គាត់​ជាតា​រា​ដែរ​ឬ ?​សព្វថ្ងៃនេះ​តារា​ច្រើនពេក​ខ្ញុំ​ស្គាល់​អត់​អស់​ទេ។

​ប្រធាន​សមាគម​សិល្បក​រ​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា បន្តទៀតថា ​ខ្ញុំ​មិនដែល​ទោមនស្ស​នឹង​ការ​ស្លៀកពាក់ ឬ លក់ដូរ​អ្វី​របស់​អ្នកណា​ទេ​ ព្រោះ​គេ​ស្លៀក​តាម​កាលៈទេសៈ​ ហើយ​គាត់​ក៏​ប្រកាសថា​គាត់​មិនមែនជា​តារា​ទៀត​ដែរ និង ការថតរូប​ផ្សាយ​ផលិតផល​ស្លៀកពាក់​លើស​បន្តិចបន្តួច​របស់​អ្នក​ខ្លះទៀត​ក៏​មិនមែនជា​បញ្ហា​ចោទ​ទេ ហើយ​ការនិយាយ​នេះ​ក៏​មិនមែន​ខ្ញុំ​រើស​ដាក់ខ្លួន​នូវ​អ្វីដែល​គាត់​និយាយ​ទេ គ្រាន់តែ​ទើស​នឹង​ពាក្យសម្តី​បន្តិចបន្តូច​របស់គាត់។ ​

​បន្ថែម​ពីលើ​នេះ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និយាយថា ​គិត​ទៅ​អោយតែ​គេ​ស្គាល់​ច្រើន មិន​ថា​តាម​ប្រព័ន្ធ​សង្គម Facebook ឬ ទូរទស្សន៍ ឬ ប្រព័ន្ធ​ផ្សព្វផ្សាយ​អ្វី​ផ្សេង​គឺ​សុទ្ធតែជា​តារា​ដែរ​។​ ហ៊ឹម ងារ​ជាតា​រា​ក៏​ងាយ​ទទួល​ម្ល៉េះ​ណ៎ ?​ ថា​មិន​ចង់​លូក​មាត់​ទេ​សុំទោស​ផង​ដែល​និយាយ​ប៉ះពាល់​ការលក់ដូរ​របស់​អូន​។

សូមបញ្ជាក់ថា ​ប្រតិកម្ម​របស់​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា នេះ​បាន​ធ្វើឡើង​ស្រប​ពេលដែល​ស្រី​ស្រស់ ថៃ ស្រី​នាង បាន​ចេញមុខ​បញ្ជាក់ថា​មាន​បុរស​មួយចំនួន​និយាយថា​មិន​ហ៊ាន​បណ្តើរ ថៃ ស្រី​នាង ទេ​ខ្លាច​ខ្មាស​គេ​ព្រោះ​គេ​ស្គាល់​ច្រើន​ថា​ជា​តារា​សិច​ស៊ី …​ចង់​ប្រាប់​បងៗ​វិញ​ថា​ខ្ញុំ​តារា​សិច​ស៊ី មិនមែន​តារា​វ៉ៃ​សិច​ទេ ដែល​ស្លៀក​ជិតៗ តែ​ដើរចេញ​ក្រៅ​ប្រុស​ស្គាល់​មុខ​គ្រប់គ្នា​នោះ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu