Ad Code

រថយន្ត​តាក់ស៊ី​ម៉ែត្រ​ព្រលះ​ម៉ូតូ​ពេញទំហឹង​ របួសធ្ងន់​២​នាក់



​ភ្នំពេញ​ ៖​ យុវជន​២​នាក់​បាន​រង​របួស ​ព្រោះតែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​រវាង​រថយន្ត​តាក់ស៊ី ម៉ែត្រ​បើក​ឆ្លងផ្លូវ មិន​ប្រុងប្រយ័ត្ន​ក៏​បុក​ម៉ូតូ​ពេញទំហឹង​កាលពី​ម៉ោង​២​និង​៣០​នាទី រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម កែង​ផ្លូវ​២២២ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។



ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ព្រូស​មួយគ្រឿង ជា​រថយន្ត​តាក់ស៊ីម៉ែត្រ​ ពណ៌ស​លាយ​ក្រហម និង​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ-3514 បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ឆ្លង ទៅ​ផ្លូវ​២២២ ស្រាប់​តែ​មាន​ម៉ូតូ ម៉ាក​ស្កូ​ប​ពី ពណ៌​ប្រផេះ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1CL-1112 បើក​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន​ពេក​ក៏បាន​បុក​ជាមួយ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​នោះ​ពេញទំហឹង បណ្តាល​ឲ្យ​បុរស​២​នាក់​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​មន្ទី​ពេទ្យ រីឯ​រថយន្ត និង​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។



ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ បាន​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ ធ្វើការ​វាស់វែង យក​រថយន្ត និង​ម៉ូតូ​យកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ទាំងសងខាង​មក​ដោះស្រាយ​ទៅតាម​នីតិ​វិធី​ច្បាប់​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu