Ad Code

ទើប​ចេញពី​គុក​ពី​បទ​ប្លន់​ម៉ូតូ ​និង ​ជួញដូរ​គ្រឿងញៀន​ វិល​មក​ឆក់​ទ្រព្យសម្បត្តិ​គេ​ទៀត​ជាប់គុក​ដដែល



​ភ្នំពេញ ​៖ ​មុខសញ្ញា​ធ្លាប់​ជាប់គុក​ពី​បទ​ប្លន់​ម៉ូតូ ​និង ​ជួញដូរ​គ្រឿងញៀន​ចំនួន​៣​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្រះចក​ឃាត់ខ្លួន​នៅ​ថ្ងៃអាទិត្យ ១​កើត ខែស្រាពរណ៍ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤ និង​៣០​នាទី ​ខណៈ​ពេល​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យសម្បត្តិ​អ្នកដំណើរ​។

កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ឲ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ប្រើ​អំពើ​ហិង្សា​(​ជិះ​ម៉ូតូ​ឆក់​ទូរស័ព្ទ​ដៃ​) នៅ​ចំណុច​មុខ​ហាង​យីហោ​ថា​យ​ជី ផ្លូវ​លេខ​៨៤​កែង​ផ្លូវ​លេខ​៧៥ ភូមិ​០៩ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ អត្តសញ្ញាណ​ជនសង្ស័យ​ទី១.​ឈ្មោះ ជួន បញ្ញា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ជា​អ្នក​បើក​ម៉ូតូ (​ឃាត់ខ្លួន​)​ទី២.​ឈ្មោះ វៀង​ទ្រី មី​លិ​ន ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​រថភ្លើង សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សី​កែវ រាជធានី​ភ្នំពេញ ជា​អ្នក​ឆក់​ទូរស័ព្ទដៃ (​ឃាត់ខ្លួន​) ​ទី៣.​ឈ្មោះ សរ រក្សា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជា​អ្នក​រួម​ដំណើរ​(​ឃាត់ខ្លួន​)​។ ចំណែក​វត្ថុ​តាង​ចាប់​យក​រួមមាន​ម៉ូតូ​មួយគ្រឿង​ម៉ាក viva ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AI-5414 លេខ​តួ និង​លេខ​ម៉ាស៊ីន​១៥០៣២៥(​ជា​របស់​ជនសង្ស័យ​ឈ្មោះ​ជួន បញ្ញា​)​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក Iphone5 ពណ៌​ទឹកប្រាក់​(​ជា​របស់​ជនរងគ្រោះ)​។



ជនរងគ្រោះ​ឈ្មោះ ឆេង ចិន្តា ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ បុគ្គលិក​ហាង​យីហោ​ថា​យ​ជី ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​លេខ​៦៥ ភូមិ​១០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

យោង​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ជ​សង្ស័យ​២​នាក់ ​ក្នុងចំណោម​គ្នា​៣​នាក់​នោះ​មានឈ្មោះ​ជួន បញ្ញា​និង​វៀង​ទ្រី មី​លិ​ន ភេទ​ស្រី​ បាន​ឲ្យ​ដឹង​ថា ​ពួកគេ​ធ្លាប់​ជាប់គុក​ពី​បទ​ប្លន់​ម៉ូតូ​និង​ជួញដូរ​គ្រឿងញៀន​។ ហើយ​ក្រោយពី​ពួកគេ​បាន​ចេញពី​គុក​ហើយ​នោះ​ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ពួកគេ​ទៀត​ខណៈ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​របស់​ជនរ​ង​គ្រោះ​លើក​នេះ​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu