Ad Code

ជីដូន​រវល់​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​អ្នក​ជំងឺ ​ចៅ​លង់​ទឹក​ខាងក្រោយ​មណ្ឌល​សុខភាព​ស្លាប់



ព្រៃវែង ​៖ កុមារា​អាយុ​៣​ឆ្នាំ​ម្នាក់ ​លង់ទឹក​ស្រះ​ខាងក្រោយ​មណ្ឌល​សុខភាព​ស្លាប់​បាត់​បង់ជីវិត ​ខណៈ​ជីដូន​រវល់​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​អ្នក​ជំងឺ​។



ហេតុ​ការណ៍​ខាង​លើ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​ឡើ​ង​ កាលពី​ព្រឹក​ថ្ងៃទី​២២​ ខែសីហា ​ឆ្នាំ​២០១៨​នៅ​ចំណុច​ស្រះ​ទឹក​ខាងក្រោយ​មណ្ឌល​សុខភាព​ព្រែក​ឈ្មោះ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​តាស​ ឃុំ​ព្រែក​ឈ្មោះ​ស្រុក​ពោធិ៍​រៀង​ ខេត្តព្រៃវែង ​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក​។

សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពោធិ៍​រៀង​បាន​ឲ្យ​ដឹង​ថា​ កុមារា​រងគ្រោះ​ខាង​លើ​មាន​ឈ្មោះ​ពៅ ភា​រម្យ ​ភេទ​ប្រុស​ អាយុ​៣​ឆ្នាំ ​ឪពុក​ឈ្មោះ​ប៉ុល ភារៈ​អាយុ​២៦ ឆ្នាំ​ និង​ម្តាយ​ឈ្មោះ​សាម ចន្ថា​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​កើ​ត​ហេតុ​ខាង​លើ​។ស

មត្ថកិច្ច​បាន​បន្ត​ថា ​មូលហេតុ​គឺ​ជីដូន​របស់​កុមារ​រងគ្រោះ​ឈ្មោះ​ហេង សុជាតិ ​កំពុង​រវល់​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​គេ​នៅក្នុង​មណ្ឌល​សុខភាព ​ហើយ​កុមារ​រងគ្រោះ​បាន​ដើ​រ​ទៅលេង​ក្បែរ​ស្រះ​ទឹក​ខាងក្រោយ​មណ្ឌល​សុខភាព​នោះ​ ក៏​រអិល​ជើង​ធ្លាក់​ក្នុង​ទឹកស្រះ​បណ្តាល​ឲ្យ​លង់​ស្លាប់​តែម្តង​។



ក្រោយ​កើត​ហេតុ​ សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុច​កើត​ហេតុ​ និង​ធ្វើ​ការពិនិត្យ​សាក​សពឃើ​ញ​ថា​កុមារ​រងគ្រោះ​ គឺ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ស្រះ​ពិត​ប្រា​កត់​មែន​។

​ករណី​ក្មេង​លង់ទឹក​គឺ​នៅក្នុង​ខេត្តព្រៃវែង​ក្នុង​ឆ្នាំ​២០១៨​នេះ​ គឺ​កើត​មាន​ញឹកញាប់​ណាស់​ដូច្នេះ​ សូម​ឲ្យ​បងប្អូន​ដែល​ជា​អាណាព្យាបាល​កូនប្រុស​ស្រី​គ្រប់រូប​គួរ​តែ​ប្រុង​ប្រ​យ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​ចំពោះ​កូន​របស់​ខ្លួន​ជៀសវាង​កុំ​ឲ្យ​កើត​មាន​ដូច​ករណី​នេះ​ទៀត​។ សពត្រូវ​បាន​ប្រគល់​ឲ​ក្រុមគ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu