Ad Code

ទុក​ម៉ូតូ​ក្នុង​បន្ទប់​ក្រោមផ្ទះ យប់​ឡើង​ចោរ​គាស់​ទ្វារ​លួច​បាត់



កំពង់ចាម ៖ ជ​នស​ង្ស័​យ មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ ដែល​បាន​គាស់​ទ្វារ​បន្ទប់ លួច​យក​ម៉ូតូ​ប្រជាពលរដ្ឋ ​ហើយ​គេច​ខ្លួន​បាត់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ តាម​ចាប់ខ្លួន​។



សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃទី២ ខែសីហា​ឆ្នាំ២០១៨ នៅ​វេលា​ម៉ោង៩ នគរបាលប៉ុស្តិ៍​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ​អ៊ីត សុខ​នី​ម ភេទ​ស្រី អាយុ ៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ ប្តី​ឈ្មោះ ធី ស៊ីថា អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រក ឃុំ​ស្រក ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​បាន ប្ដឹង​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ចំនួន 01 គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ស៊េរី២០១៨ ពណ៌​ខ្មៅ ជា​ម៉ូតូ​បង់​រំលស់ ដែល​ខ្លួន​ទុក​នៅក្នុង​បន្ទប់​ក្រោមផ្ទះ​(​បន្ទប់​ធ្វើ​ពី​ដែក​ស័ង្កសី​បាំង​ជុំវិញ​) ដោយ​ពុំបាន​ចាក់សោ​បិទ​ត្រឹមត្រូវ​ទេ គឺ​គ្រាន់តែ​ចាក់សោ សូ​ឡុ​ច​ទ្វារ​បន្ទប់​។

ប៉ូលិស​បាន​បញ្ជាក់​ថា ពុំ​មាន​ស្លាកស្នាម​គាស់ ​ឬ កាត់​សោ ស្រយូវ​ទ្វារ​ទេ តែ​បាត់ មេសោ​សូឡិច​មិនឃើញ​នៅ​កន្លែងកើតហេតុ​។



ជនរងគ្រោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា នៅ​ពាក់​កណ្តាល​អធ្រាត្រ ថ្ងៃ​កើតហេតុ​គាត់​បានឮ​សូរសម្លេង​ឆ្កែ​ព្រុស​នៅ​ចន្លោះ​ម៉ោង២៤ ភ្លាម​នោះ​គាត់​បាន​ងើប​ចុះ​មក​ដី​ពិនិត្យមើល​ម៉ូតូ​ឃើញ​ម៉ូតូ​របស់​ខ្លួន​នៅ​ដដែល​ពុំ​មាន​បាត់បង់​ទេ ហើយ​ជនរងគ្រោះ​បាន​ចូល​ទៅ​ដេក​វិញ​។

រហូតដល់​ម៉ោង​១និង៣០នាទី​រំលង​អធ្រា​ត្រ​ជនរងគ្រោះ​បានមក​អើតមើល​តាម​ប្រហោង​រនាប​ផ្ទះ​ម្តង​ទៀត​ ក៏​ឃើញ​ទ្វារ​បន្ទប់​ក្រោមផ្ទះ​ចំហ ក៏​ចុះមក​ពិនិត្យមើល​ម៉ូតូ​របស់ខ្លួន​ស្រាប់តែ​បាត់​ម៉ូតូ​របស់ខ្លួន​តែម្ដង។



បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​និង​បណ្ដឹង​ភ្លាម​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម​និង​កម្លាំង​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​ឃុំស្រក បាន​ចាត់វិធានការ​ជាបន្ទាន់​ចុះ​ដល់ទី​កន្លែងកើតហេតុ​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​និង​រៀបចំ​កសាង​ឯកសារ​សំណុំរឿង​តាម​នីតិវិធី៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu