Ad Code

ក្រុម​វិសាខា ដាក់​គោលដៅ​ចែករំលែក​បទពិសោធន៍​បាល់ទាត់​នៅ​ខេត្តបាត់ដំបង



ក្លិប​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បានដាក់​គោលដៅ​ទៅ​រៀបចំ​កម្មវិធី​ចែករំលែក​បទពិសោធន៍​បាល់ទាត់​នៅ​កីឡដ្ឋាន​ទី​រួម​ខេត្តបាត់ដំបង នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ ហើយ​កម្មវិធី​មួយ​នេះ​មាន​ឈ្មោះថា​«សប្បុរសធម៌​ស្ដីពី​កីឡាបាល់ទាត់​»​។



​ប្រភព​មកពី​ក្លិប​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៣ លី​គ​កំពូល​កម្ពុជា មួយ​នេះ​បាន​លើក​ឡើង​ថា ក្រៅពី​គោលដៅ​ចែករំលែក​បទពិសោធន៍​បាល់ទាត់​ដល់​កុមារ​នៅ​ខេត្តបាត់ដំបង ក្រុម​វិសាខា ក៏​នឹងមាន​ចែក​សម្ភារៈ​កីឡា និង​ពង្រីក​វិសាលភាព​ក្លិប​វិសាខា​ទៅកាន់​អ្នកគាំទ្រ ផងដែរ​។ លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្លិប​បាល់ទាត់​វិសាខា ធ្លាប់បាន​លើកឡើងថា «​ការ​ចែករំលែក​បទពិសោធ​ន៍​បាល់ទាត់​ជូន​ដល់​កុមារ​នៅតាម​ខេត្ត ជា​ទិសដៅ​របស់​ក្លិប​។ យើង​មាន​ទិសដៅ​២​គឺ​ទី​១ ជំរុញ​ឲ្យ​ក្លិប​ជា​ក្លិប​អាជីព និង​ទី​២​គឺ​ចូលរួម​ក្នុង​ការងារ​សង្គម​។ នៅពេល​ក្លិប​ទំនេរ​គឺ​យើង​ចូលរួម​។ យើង​ធ្វើ​នេះ​គឺ​គោលដៅ​១​ផ្តល់​បទពិសោធន៍​ឱ្យ​ក្មេង ហើយ​ការធ្វើ​នេះ​គឺជា​បង្ហាញ​ពី​មូលដ្ឋាន​បាល់ទាត់​»​។



CNCC បាន​ស្រង់​សម្តី​របស់លោក ហុក សុ​ជី​វ័​ន្ត ជុំវិញ​ដំណើរ​ទៅ​ខេត្តបាត់ដំបង នេះ​ថា «​យើង​ចង់​ផ្សព្វផ្សាយ​ពី​ក្លិប​បាល់ទាត់​វិសាខា​ដើម្បី​ចូលរួម​ដឹកនាំ​ក្មេងៗ​ឲ្យ​ស្គា​ល់ពី​បាល់ទាត់ ដើម្បី​ចែក​សម្ភារៈ​កីឡា និង សិក្សា ខ្លះៗ​ដល់​ពួកគាត់ និង ចង់​ផ្សព្វផ្សាយ​ពី​ក្លិប​ដល់​តំបន់​ថ្មីៗ​ឲ្យ​គេ​ស្គាល់​ពី​ក្លិប​វិសាខា ឲ្យ​បាន​ច្រើន​។ ចំណុច​ដែល​សំខាន់​នោះ គឺ​យើង​ធ្វើ​ការងារ​សង្គម​មួយ​ដែល​យើង​នាំ​ក្មេងៗ​មកលេង​បាល់ទាត់​បញ្ចៀស​ពី​អំពើ​អបាយមុខ​ផ្សេងៗ​»​។

តាម​គម្រោង​កម្មវិធី​នេះ​អាចមាន​វត្តមាន​កុមារ​ចូលរួម​ប្រមាណ​ពី​ចន្លោះ​១០០​ទៅ​២០០​នាក់ និង ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​។​នេះ​ជា​លើក​ទី​៣​ហើយ​នៅ​ឆ្នាំ​២០១៨ នេះ​ដែល​ក្លិប​វិសាខា បានរៀបចំ​កម្មវិធី​សប្បុរសធម៌​ស្ដីពី​កីឡាបាល់ទាត់​នេះ​ឡើង បន្ទាប់ពី​បានរៀបចំ​នៅ​ខេត្តព្រៃវែង ចំនួន​២​លើក​ដោយ​ជោគជ័យ​អំឡុង​ខែមេសា និង កក្កដា កន្លងទៅនេះ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu