Ad Code

ប្រទេស​ប្រេ​ស៊ី​ល​ទទួលរង​អត្រា​ឃាតកម្ម​ក្នុង​កំណត់ត្រា​នៅ​ឆ្នាំ​២០១៧



កាលពី​ឆ្នាំមុន ប្រទេស​ប្រេ​ស៊ី​ល​មាន​អត្រា​ករណី​ឃាតកម្ម​ក្នុង​កម្រិត​កំណត់ត្រា​ ដោយ​អំពើ​ឃាត​កម្មបាន​កើនឡើង​៣,៧​ភាគរយ​ពី​ឆ្នាំ​២០១៦​ ស្មើនឹង​៦៣,៨៨០​ករណី​។ នេះ​បើ​យោងតាម​ការសិក្សា​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​អំពើ​ហិង្សា​បាន​ក្លាយជា​បញ្ហា​ដ៏​សំខាន់​មួយ។

យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​សន្តិសុខ​សាធារណៈ​ឆ្នាំ​២០១៨​របស់​ប្រទេស​ប្រេ​ស៊ី​ល​បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៧ ប្រទេស​ប្រេ​ស៊ី​ល​មាន​អត្រា​ឃាតកម្ម​ចំនួន​៣០.៨​ក្នុងចំណោម​មនុស្ស​១០០,០០០​នាក់​ដែល​នេះ​កើនឡើង​ពី​២៨.៩​បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ អត្រា​ឃាតកម្ម​មាន​ប្រហែល​២០​ក្នុងចំណោម​១០០,០០០​នាក់​។​

របាយការណ៍​ប្រចាំ​ឆ្នាំនេះ​ត្រូវបាន​បោះពុម្ពផ្សាយ​ដោយ​វិទ្យាស្ថាន​វេទិកា​សន្តិសុខ​សាធារណៈ​ប្រេ​ស៊ី​ល​។​

អំពើ​ហិង្សា​ដែល​កំពុង​កើនឡើង​គឺជា​ក្តីកង្វល់​ដ៏​សំខាន់​មួយ​របស់​អ្នកបោះឆ្នោត​នៅមុន​ការបោះឆ្នោត​ខែតុលា​។​

សមាជិកសភា​ស្តាំនិយម​លោក Jair Bolsonaro ដែល​នាំមុខ​ក្នុង​ការស្ទង់មតិ​ក្នុងការ​ប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​គឺ​ចង់​បន្ធូរបន្ថយ​ច្បាប់​កាំភ្លើង​និង​ពង្រឹង​ការគ្រប់គ្រង​ដើម្បី​ដោះស្រាយ​អំពើ​ហឹ​ង្សា​ដែល​កំពុង​កើនឡើង។

របាយការណ៍​ប្រចាំឆ្នាំ​បាន​បង្ហាញថា កំណត់ត្រា​មួយចំនួន​នៃ​អំពើ​ឃាតកម្ម​ដែល​រាប់បញ្ចូល​ទាំង​ប៉ូលិស​ដែល​ត្រូវបាន​សម្លាប់​អំឡុងពេល​បំពេញ​កាតព្វកិច្ច​ផងដែរ​នោះ​គឺ​ត្រូវបាន​ប្រមូលផ្តុំ​នៅក្នុង​រដ្ឋ​ភាគ​ឦសាន​នៃ​ប្រទេស​ប្រេ​ស៊ី​ល​។​

រដ្ឋ Rio Grande do Norte មាន​អត្រា​ឃាតកម្ម​ខ្ពស់បំផុត​ក្នុង​ឆ្នាំ​២០១៧​ដោយមាន​ឃាតកម្ម​ចំនួន ៦៨​ករណី​ក្នុងចំណោម​មនុស្ស​១០០,០០០​នាក​បន្ទាប់មក​គឺ​រដ្ឋ Acre នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ជាប់​ព្រំដែន​ប្រទេស​ប៉េ​រូ​ដោយមាន​ចំនួន​៦៣.៩​ករណី​ក្នុងចំណោម​១០០,០០០​នាក់​។​

រដ្ឋ​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ Sao Paulo គឺមាន​អត្រា​ឃាតកម្ម​ទាប​បំផុត​ក្នុងចំណោម​រដ្ឋ​នានា​ដោយមាន​អត្រា​ឃាតកម្ម​១០.៧​ក្នុងចំណោម​១០០,០០០​នាក់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu