Ad Code

លី​គ​កំពូល​កម្ពុជា ​៖ ​បឹងកេត បន្ត​ឈរ​កំពូល​តារាង​ខណៈ​វេ​ស្ទើ​ន​ភ្នំពេញ នៅ​បាត​តារាង​គិត​ត្រឹម​សប្ដាហ៍​ទី​១៦



ក្រុមបាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី បន្ត​កៅអី​កំពូល​តារាង​និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ វិញ​បន្ត​នៅ​បាត​តារាង​ប្រចាំ​សប្ដាហ៍​ទី​១៦ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។

លទ្ធផល​នៃ​ការប្រកួត​សរុប​ប្រចាំ​សប្ដាហ៍​ទី​១៦​នេះ​មាននៅ​ថ្ងៃ​សៅរ៍ ទី​៤ ខែសីហា ឆ្នាំ​២០១៨ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ស្មើគ្នា​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ​១​ទល់​១​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​វិសាខា ឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៥​ទល់​០ នៅ​ទីលាន​ស្តា​ត​ចាស់ និង​ក្រុម​ភ្នំពេញ​ក្រោ​ន ឈ្នះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ២​ទល់​១​លើ​ទីលាន​កីឡដ្ឋាន RSN​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​៥ ខែសីហា វិញ​ក្រុម​អគ្គីសនី​កម្ពុជា ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ៥​ទល់​០​លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា ខណៈ​ក្រុម​អាស៊ី​អឺរ៉ុប ចាញ់​ក្រុម​ណាហ្គា​វើ​ល ៦​ទល់​១ លើ​ទីលាន​កីឡដ្ឋាន AEU Sport Park​។



ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះ​អាសន្ន​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឃើញថា​ ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី បន្ត​ឡើងឈរ​កំពូល​តារាង មាន​៣៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ក្រុម​ណាហ្គា​វើ​ល និង​ក្រុម​វិសាខា ឈរ​លេខ​៤​មាន​៣៨​ពិន្ទុ ដួច​គ្នា តែ​ខុស​គ្រាប់​បាល់​ចំណេញ​។ ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​៣៤​ពិ​ន្ទុ ខណៈ​ក្រុម​លេខ​៥ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​២៤​ពិន្ទុ ក្រុម​លេខ​៦ ភ្នំពេញ​ក្រោ​ន មាន​២៤​ពិន្ទុ លេខ​៧ ព្រះខ័ន​រាជ​ស្វាយរៀង មាន​២១​ពិន្ទុ​។ ក្រុម​លេខ​៨ អាស៊ី​អឺរ៉ុប​មាន​១៨​ពិន្ទុ​។ ក្រុម​លេខ​៩​អង្គ​រថា​យ​ហ្គឺ​រ មាន​១៦​ពិន្ទុ ហើយ​ក្រុម​លេខ​១០ សូល​ទី​ឡូ​អង្គរ មាន​១៥​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៥​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មាន​១​ពិន្ទុ​។



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ​ចំនួន​២​ជើង​មាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម​។

សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​សប្ដាហ៍​ទី​១៧ ឃើញថា​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ វេលា​ម៉ោង​៣:៣០​នាទី​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ត្រូវ​ទទួល​ក្រុម​ណាហ្គា​វើ​ល វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។



ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១២ ខែសីហា ឆ្នាំ​២០១៨ វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ ប៉ះ​ក្រុម​ក្រសួងការពារជាតិ វេលា​ម៉ោង​៣និង៣០​នាទី​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ក្រុម​បឹងកេត ប៉ះ​ក្រុម​វិសាខា នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​អគ្គីសនី​កម្ពុជា៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu