Ad Code

រថយន្ត​២​គ្រឿង​បោល​បុក​គ្នា​ពេញទំហឹង​ បណ្តាល​ឲ្យ​ប៉ើង​ទៅ​បោក​បង្គោល​ភ្លើង បុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ នឹង​រថយន្ត​កូរ៉េ​១​គ្រឿង​ទៀត ខូចខាត​ធ្ងន់ធ្ងរ



ភ្នំពេញ​ ៖ យ៉ាងហោចណាស់​ក៏​មាន​រថយន្ត​ចំនួន​៣​គ្រឿង បាន​ទទួលរង​ការខូចខាត​ធ្ងន់ធ្ងរ ក្នុង​នោះ​ក៏បាន​ធ្វើ​ឲ្យ​បង្គោល​ភ្លើង ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ ទទួលរង​ការខូចខាត​ផង​ដែរ ក្រោយពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​ និង ​រថយន្ត​បុក​គ្នា​លើ​ផ្លូវ​បែក​ជា​៤​យ៉ាង​ពេញទំហឹង​នោះ​។



ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ឆ្លង​ចូល​ថ្ងៃ​ច័ន្ទ ទី​១៣ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​១៥៦ ក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅមុន​កើតហេតុ គេ​បានឃើញ រថយន្ត ១​គ្រឿង ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-8629 ជិះ​ដោយ​បុរស​៣​នាក់ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​១៥៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត ១​គ្រឿង ម៉ាក​កាមរី​ហាយ​ប្រី​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-2768 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ពេញទំហឹង បណ្តាល​រថយន្ត​ហាយ​ប្រី​ត ខ្ទាត​ទៅ​ប៉ះ​ក្បាល​នាគ​ពុះ​ចែក​ផ្លូវវៀច ចេញពី​ជួរ​តិចតួច រួច​ទៅ​ប៉ះ​និង​រថយន្ត​ហ៊ីយ៉ាន់ដាយ មួយ​គ្រឿង​ទៀត ដែល​ចត​ស្ងៀម​នៅលើ​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​ខូច​ខាត​តិចតួច។



ចំណែក​រថយន្ត​បង្ក​កាមរី​បា​ឡែ​ន​វិល​មួយ​ជុំ ទៅ​បោក​និង​បង្គោល​ភ្លើង​ថ្ម​មួយ​ដើម នៅ​តាម​ចិញ្ចើមផ្លូវ បណ្តាល​ឲ្យ​បែក​តិចតួច តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នក​រងរបួស។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ចុះ​មក​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu