ក្រុមបឹងកេត ម្ចាស់ជើងឯកឆ្នាំចាស់បានប្រកាសកេណ្ឌអ្នកគាំទ្ររបស់ខ្លួនទៅលើកទឹកចិត្តក្រុមពេលប្រកួតប៉ះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង នៅចុងសប្ដាហ៍នេះក្នុងសប្ដាហ៍ទី១៩ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) លើទីលានកីឡដ្ឋានខេត្តស្វាយរៀង។
ក្លិបដែលមានប្រភពមកពីខេត្តកំពង់ចាម មួយនេះបានបញ្ជាក់ថា ក្លិបនឹងរៀបចំដំណើរទៅធ្វើការទស្សនាការប្រកួតផ្ទាល់នៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨ ដោយគ្រាន់តែចំណាយចំនួន២៥,០០០៛ (សម្រាប់អ្នកមិនមានអាវបឹងកេត) ២០,០០០៛ (សម្រាប់អ្នកមានអាវបឹងកេត រដូវកាលណាក៏បាន)។
ចំណែកអត្ថប្រយោជន៍ដែលអ្នកគាំទ្រម្នាក់ៗទទួលបានបន្ទាប់ពីចុះឈ្មោះជាមួយក្រុមបឹងកេត នេះរួចគឺមានដូចជាអាហារពេលល្ងាចមួយពេល,សំបុត្រចូលទស្សនាការប្រកួតមួយសន្លឹក (VIP) និងរថយន្តក្រុងជូនទៅមក។ រថយន្តនឹងចេញដំណើរពីភ្នំពេញ នៅម៉ោង ១និង០០នាទីរសៀល ដោយជួបជុំគ្នានៅពហុកីឡដ្ឋានជាតិ និងត្រលប់មកវិញក្រោយចប់ការប្រកួត។ សម្រាប់អ្នកចាប់អារម្មណ៍សូមចុះឈ្មោះចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅការិយាល័យកណ្ដាលរបស់ក្លិបផ្ទាល់ស្ថិតនៅបុរីសាន់វ៉េទួលគោក ផ្ទះលេខបេ០១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ឬទាក់ទងតាមលេខទូរស័ព្ទ ០៩៦ ៧៧ ៨៨ ១១៧ /០៧៨ ៣៣៣ ៧៤៩។
សូមបញ្ជាក់ថា ក្នុងជំនួបប្រចាំសប្ដាហ៍ទី១៩ នៃពានរង្វាន់លីគកំពូលកម្ពុជា ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វាកីឡដ្ឋានខេត្តស្វាយរៀង របស់ខ្លួនទទួលលក្រុមក្រុមបឹងកេត នៅម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨។ ប្រកួតនេះក៏មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍ BTV News ផងដែរ។ ទាំងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេក សុទ្ធតែត្រូវការពិន្ទុរៀងខ្លួនដើម្បីបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់ល្អមួយ៕
Source: Kampuchea Thmey Daily
0 Comments