Ad Code

ឃុំខ្លួន​បុរស​ម្នាក់​ ដែល​បរិហារកេរ្តិ៍​ពិធី​ការិនី​ទូរទស្សន៍ តាម Facebook



ភ្នំពេញ ៖ លោក ផន សុខ​ខេមរិន្ទ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០១៨ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន បុរស​ម្នាក់​ដាក់គុក ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ សំណុំរឿង បរិហារកេរ្តិ៍ ពិធី​ការិនី​ទូរទស្សន៍​ម្នាក់ តាម​បណ្តាញ​សង្គម Facebook។

លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​លើ​ឈ្មោះ ឈ្មោះ តាំង សុ​ភិន ហៅ ភិន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​ញាតិ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ពី​បទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ ការ​ក្លែងបន្លំ យោង​តាម​មាត្រា ៣០៥ មាត្រា ៦២៦ និង​មាត្រា ៦២៧ នៃ​ក្រមព្រហ្មទណ្ឌ។

សមត្ថកិច្ច បាន​ឃាត់ខ្លួន ជនសង្ស័យ កាលពី​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

តាម​ពាក្យ បណ្តឹង របស់​ជនរងគ្រោះ មានមុខ​របរ ជា​ពិធី​ការិនី​ទូរទស្សន៍ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ស្នាក់​នៅផ្ទះ​លេខ​២២E ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន ហេ​ក​អាខោ​ន​ហ្វេ​ស​ប៊ុ​ក របស់​នាង ហើយ​យកទៅ​បង្ហោះ​ក្នុង​ន័យ​បង្ខូច​បរិហារកេរ្តិ៍ ធ្វើអោយ​នាង​អាប់ឱន និង​ខូច​កេរ្តិ៍ឈ្មោះ ទើប​នាង​សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង ឲ្យ​សមត្ថកិច្ច ជួយ​រក​យុ​ត្តិធម៌​តែម្តង។ សំណុំ​រឿងនេះ​ត្រូវបាន​សមត្ថកិច្ច​និង​តុលាការ​ចាត់ការ​ជា​បន្ត​ បន្ទាប់​រហូតដល់​ចាប់​ជនសង្ស័យ​ដាក់​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​នៅពេល​ក្រោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu