ភ្នំពេញ ៖ ស្មាតហ្វូន HUAWEI nova Series បានបង្កើនអានុភាពកាន់តែរឹងមាំតាមរយៈសមាជិកថ្មីពីរម៉ូដែលទៀតគឺ HUAWEI nova 3 និង nova 3i។ ជាក់ស្តែងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ នៅអគារ Exchange Square ក្រុមហ៊ុនHuawei បានអញ្ជើញតារាល្បីៗនិងអ្នកសារព័ត៌មានរួមទាំងតំណាងដេប៉ូចែកចាយមួយចំនួនចូលរួមតេស្តប្រើសាកល្បងសមត្ថភាពបច្ចេកវិទ្យាចុងក្រោយនៃការថតរូបភាព និងវីដេអូរបស់ស្មាតហ្វូនស៊េរីថ្មី HUAWEI nova 3 និងnova 3i។
ថ្លែងក្នុងពិធីតេស្តសាកល្បងប្រើប្រាស់ស្មាតហ្វូន Huaweinova3 និង nova 3i ជាលើកដំបូងបង្អស់ លោក Jeff Yang នាយកចែកចាយស្មាតហ្វូន HUAWEI ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ក្នុងនាមជាអ្នកផ្ដល់បច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានឈានមុខគេក្នុងសកលលោក នៅចំនួន ១៧០ ប្រទេស និងបម្រើមនុស្សជាងមួយភាគបីទូទាំងពិភពលោក តាំងពីឆ្នាំ ១៩៨៧ ដោយផ្ដល់តម្លៃខ្ពស់ដល់ការច្នៃបង្កើតថ្មីដើម្បីអតិថិជន យើងមានក្ដីប្រាថ្នាមោះមុតចំពោះប្រជាជនកម្ពុជា ឲ្យទទួលបានបទពិសោធបច្ចេកវិទ្យាថ្មីពី Huawei nova3 និង nova 3i ដោយប្រើប្រាស់វាបំពេញតម្រូវការយ៉ាងឆ្លាតវៃ។ យើងជឿជាក់ថា Huawei nova 3 និង nova 3i ជាមួយកាមេរ៉ា 24MP, 4 AI Camera និង128 GB ROM នឹងនាំមកនូវបទពិសោធន៍ល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា”។លោកបានបន្តថា ស៊េរី nova តែងតែផ្ដោតលើមុខងារថតរូបល្អគាប់ចិត្ត ហើយគុណសម្បត្តិនេះរឹតតែអស្ចារ្យឡើងសម្រាប់ Huawei nova 3 ដែលបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោមទំហំ 24M + 16MP។ ជាមួយ lens កាមេរ៉ាបែបអាជីព វាធ្វើឲ្យកម្រិតរូបភាពដិតច្បាស់ល្អ បូករួមទាំង tool ច្រើនជម្រើសដូចជាជំនួយឲ្យសភ្លឺច្បាស់ស្អាតបែបធម្មជាតិ។ ក្រៅពីផ្ដល់នូវគុណភាពរូបកម្រិតអាជីព ស្មាតហ្វូន HUAWEI nova 3 series អាចផលិតរូបថតបែប bokeh effect ខាងមុខច្បាស់ឆ្លុះនឹងផ្ទៃខាងក្រោយស្រទន់ព្រាលៗបែបធម្មជាតិ។ មុខងារ HDR effect ធ្វើឲ្យមានតុល្យភាពពន្លឺ រូបភាពច្បាស់គ្រប់ចំណុច មិនថាស្ថានភាពចាំងខ្លាំង។ ជាមួយកម្រិត Aperture 1.8 វាធ្វើឲ្យរូបកាន់តែភ្លឺ ហើយក៏ងាយស្រួលថតពេលយប់ដែរ។ បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិ មាននៅកាមេរ៉ាទាំងក្រោយ និងមុខជួយការថតសែលហ្វីស្អាតដូចតារា។ សម្រាប់អ្នកចូលចិត្តថតរូបភាព ឬវីដេអូកំប្លែងប្លែកៗ Huawei nova3 និង nova 3i មានផ្ដល់ 3D Qmojis ស្អាតឃ្យូតៗ ដែលអាចឲ្យអ្នកលេងទឹកមុខ ធ្វើកាយវិការយ៉ាងរស់រវើក ហើយចែករំលែកក្នុងបណ្ដាញសង្គម។ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ប្រើកញ្ចក់ស្រោបទាំងមុខ និងក្រោយប្រដេញពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម Huawei nova 3 ក៏បំពាក់នូវអេក្រង់ឆកដ៏កំពុងពេញនិយម ធំពេញភ្នែក ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ 409 ppi បង្ហាញពណ៌បានដិតច្បាស់ល្អ ទោះជាប្រើក្រោមពន្លឺថ្ងៃ។
ស្ថិតនៅក្រោមផ្ទៃកញ្ចក់ គ្រឿងក្នុងរបស់ nova 3 បំពាក់ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់នៅល្បឿន 2.4 និង 1.8 ហើយមាន RAM 6GB, ROM 128 G រីឯ nova 3iបំពាក់ chip Kirin 710។ បន្ថែមលើបច្ចេកវិទ្យាគ្រឿង កម្លាំងថ្មវិញក៏មិនណយដែរ គឺ 3750 mAh សម្រាប់ nova 3 និង 3340 mAh សម្រាប់ nova 3iហើយមាន Fast Charg ទៀតផង។ ប្រព័ន្ធសុវត្ថិភាពមានស្គេនម្រាមដៃ និងដោះសោរដោយប្រើមុខបានគ្រប់មុំ (3D)។
Huawei មិនត្រឹមតែផ្ដោតទៅលើគុណភាពផលិតផលនោះទេ ការច្នៃបង្កើតថ្មីឥតឈប់ឈរ ដែលរួមចំណែកឲ្យ Huawei បន្តគ្របដណ្ដប់លើទីផ្សារស្មាតហ្វូន។ តួយ៉ាងដូចជា Huawei បានអភិវឌ្ឍនូវបច្ចេកវិទ្យា Chipset ដោយផ្ទាល់។ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការបទពិសោធន៍លេងហ្គេមដ៏រលូន Huawei បានដាក់ឲ្យប្រើនូវ GPU Turbo ជួយបង្កើនដំណើរការក្រាហ្វិកឥតទាល់ចិត្ត ដែលផ្ដល់នូវបទពិសោធកម្សាន្តដ៏រំជើបរំជួល និងជក់ចិត្តសម្រាប់យុវវ័យ។តោះទស្សនាវីដេអូលម្អិតស្ដីពីការកុម្ម៉ង់ទុកជាមុនhttps://www.youtube.com/watch?v=Ydg6W91Z6uEជាមួយស្មាតហ្វូន HUAWEI nova 3 និង nova 3 i ចាប់ពីថ្ងៃទី ៦ ខែសីហា នេះតទៅ ជាមួយនឹងកាដូកប់ៗរួមមាន កាស Bluetooth ដ៏ស្រស់ស្អាតកាលីបថ្លៃស៊ីមស្មាត ជាមួយកញ្ចប់ធំហ្មង 16 សប្ដាហ៍ សម្រាប់ស្មាតហ្វូន nova 3 និង 12 សប្ដាហ៍សម្រាប់ Nova 3i៕
Source: Kampuchea Thmey Daily
0 Comments