Ad Code

ក្រុមហ៊ុន Hyundai រៀបចំ​កម្មវិធី Hyundai Test Drive ប្រចាំខែ​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន



ភ្នំពេញ ​៖​ កាល​ថ្ងៃទី​១៨ ខែសីហា​ឆ្នាំ​២០១៨​កន្លង​មក​នេះ ​ក្រុមហ៊ុន Hyundai បាន​រៀបចំ​កម្មវិធី Hyundai Test Drive ប្រចាំខែ​របស់​ខ្លួន​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អតិថិជន​បើកបរ​សាកល្បង​នូវ​រថយន្ត​ម៉ូ​ឌែ​ល​ចុងក្រោយ​ដូចជា ៖ Santa Fe 2018 Tucson 2019 និង H-1 2019​។ ពិធី​នេះ​បានធ្វើ​ឡើង​នា​មជ្ឈមណ្ឌល​កម្សា​ន្ត​កោះ​ពេជ្រ​។​

លោក ប្រាយ អ៊ែន​ខូ អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ​បាន​ថ្លែង​ឲ្យ​ដឹងថា​ ចំពោះ​ពេលបច្ចុប្បន្ន​នេះ ​ទី​ផ្សារ​អ្នកគាំទ្រ​រថយន្ត Hyundai​នៅ​ប្រទេស​កម្ពុជា​គឺមាន​ចំនួន​ច្រើន​ ខណៈ​ទីផ្សារ​ជុំវិញ​ពិភពលោក​ក៏មាន​ការ​ពេញ​និយម​និង​ផ្តល់​ជំនឿ​ចិត្ត​លើ​ការប្រើប្រាស់​រថយន្ត​ប្រភេទ Hyundai ផង​នោះ​។​ លោក​លើកឡើងថា​ សម្រាប់​ការរៀបចំ​ពិធី​បើកបរ​សាកល្បង​នេះធ្វើ​ឡើង​គឺ​ដើម្បី​ផ្តល់ជូន​អតិថិជន​ក្នុងការ​បើកបរ​រថយន្ត​ស៊េរី​ទំនើប​ដោយផ្ទាល់​ជាមួយនឹង​ការបង្ហាញ​ពី​អ្នកជំនាញ​ឬ​លក្ខ​ណៈ​ពិសេស​នានា​។​

លោក ប្រាយ អ៊ែន​ខូ បានបញ្ជាក់​ទៀតថា​ ជាការ​កត់សម្គាល់​កំណើន​នៃ​ការលក់​រថយន្ត​សម្រាប់​ប្រទេស​កម្ពុជា​គឺមាន​ការកើនឡើង​ជា​​បន្តបន្ទាប់​តួយ៉ាង​ដូចជា​នៅ​អំឡុង​ឆ្នាំ​២០១៨​នេះ ​លទ្ធផល​បាន​មកពី​ការ​លក់​រថយន្ត​Hyundai​គឺមាន​ការ​កើនឡើង​រហូត​ដល់​ទៅ​៣០​ភាគរយ​ឯណោះ ​ដែល​បាន​មកពី​ការ​លក់​រថយន្ត​SUV។ ម្យ៉ាងទៀត​ចំពោះ​ការរៀបចំ​ពិធី​បើកបរ​សាកល្បង​នេះ​ឡើង​គឺ​ក្នុង​គោល​បំណង​សំខាន់​ផ្តល់​ជូន​ចំពោះ​អតិថិជន​គាំទ្រ​នូវ​ទំនុកចិត្ត​ក៏ដូចជា​ការ​បង្ហាញ​ជូន​នូវ​លក្ខណៈ​ពិសេស​នៃ​បច្ចេកវិជ្ជា​ថ្មី​ទំនើប។

អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ​លោក ប្រាយ អ៊ែន​ខូ បាន​លើក​ឡើង​ទៀត​ថា ​វត្តមាន​របស់​រថយន្ត​ហ៊ីយ៉ាន់ដាយ​រយៈពេល​ប្រមាណ​៩​ឆ្នាំ​កន្លង​មក​នេះ ​បាន​ធ្វើ​ឲ្យ​ម៉ាក​សញ្ញា​នៃ​រថយន្ត​មួយ​នេះ ​ជាប់​នៅក្នុង​ដំណាត់ថ្នាក់​លេខ៣​ក្នុងចំណោម​រថយន្ត​ដែល​កំពុង​មាន​វត្តមាន​ និង​ចរាចរ​​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​។​ មិនតែប៉ុណ្ណោះ​ចំពោះ​ការនិយម​ប្រើប្រាស់​រថយន្ត​ហ៊ីយ៉ាន់ដាយ​ក្នុងប្រទេស​កម្ពុជា​ភាគច្រើន​គឺមាន​តម្រូវការ​ច្រើន​ទៅលើ​រថយន្ត​ប្រភេទ​ខ្នាត​ធំៗ ដែលមាន​ក្នុង​ទីផ្សារ​កម្ពុជា​ប្រមាណ​ជា​៨០​ភាគរយ​និង​ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹកទំនិញ​ខ្នាតតូច ខ្នាត​ធំ ជាដើម៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu