Ad Code

អ្នក​ប្រដាល់​ខ្មែរ​៣​រូប ត្រៀម​ជួប​ថៃ ​និង​Ireland នៅ​សង្វៀន​Boostrong Fighter On Fire



ឌុន រដ្ឋា អ្នក​ប្រដាល់​ជើង​ខ្លាំង នៃ​ក្លិប​អេ​ភូ​ថង​កីឡា នឹងត្រូវ​ឡើង​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ​Super Chhai នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៩ ​ខែ​មេសា ​ឆ្នាំ​២០១៨​នេះ នៅ​លើ​សង្វៀន Boo strong Fighter On Fire របស់​SEA-TV។

Super Chhai ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ ហើយ​គេ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​កម្ពុជា​ថែមទៀត​ផង ។ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ​រូបនេះ មិន​ងាយ​មាន​នរណា​វាយ​ឈ្នះ​គេ​ទេ។ គេ​ប្រកួត​មាន​ប្លង់​តាម​លក្ខ​ណះ​បច្ចេកទេស ទាំង​កណ្តាប់ដៃ ទាំង​ជើង​ទាត់ ជង្គង់​កែង គឺ​មានកំ​ប្លេ​តែម្តង។

យ៉ាងណា Super Chhai នេះ ក៏​ធ្លាប់​វាយ​ចាញ់​អ្នក​ប្រដាល់​កម្ពុជា​យើង​ច្រើន​នាក់​ដែរ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​១៣០​លើក ឈ្នះ​១១២​លើក ចាញ់​១៦​លើក និង​ស្មើ ០២​លើក ។​
​ឌុន រដ្ឋា អ្នក​ប្រដាល់​កម្ពុជា​យើង​វិញ ជា​អ្នក​ប្រដាល់​ចាស់វស្សា​។​គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង មានចិត្ត​ប្រដាល់​ធំ ហើយ​ហ៊ាន​ប្តូរ​ជាមួយ​គូប្រកួត​ដោយ​មិន​ខ្លាចញញើត​ឡើយ។

សម្រាប់​ការជួប​ប្រកួត​ជាមួយ​Super Chhai​នេះ មិនដឹងថា ឌុន រដ្ឋា អាច​យកឈ្នះ​បាន​ឬ​អត់​នោះទេ ? ។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ឌុន រដ្ឋា គេ​មិនសូវ​ជួប​សំណាងល្អ​ប៉ុន្មាន​ទេ ក្នុង​ការជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ បើតាម​ការកត់សម្គាល់​កន្លងមក ក្នុង​ការជួប​ថៃ​ចំនួន​១៣​លើក រដ្ឋា វាយ​ឈ្នះ​ថៃ​បានតែ​០៤​លើក​ប៉ុណ្ណោះ។

ឌុន រដ្ឋា មានកំនត់​ត្រា​ប្រកួត​៨៤​លើក ឈ្នះ​៦២​លើក ចាញ់​១៧​លើក និង​ស្មើ​៥​លើក ។​ដូច្នេះ ចាំមើល​រវាង​ឌុន រដ្ឋា និង Super Chhai ជួបគ្នា​លើក​ទី​១​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ ?​។​
​ចាន់ ប៊ុន​លាភ អ្នក​ប្រដាល់​ជើងចាស់​ក្លិប​និរោធ​មានជ័យ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phich Nam Ek ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់ ៦៣,៥០០ គីឡូក្រាម ។ អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក។

Phich Nam Ek ធ្លាប់​វាយ​ឈ្នះ​និង​ចាញ់​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុ​ជាច្រើន​នាក់​ហើយ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩២​លើក ក្នុងនោះ​វាយ​ឈ្នះ​៧៤​លើក ចាញ់​១៦​នេះ និង ស្មើ​០២​លើក ហេតុនេះ​មិនធម្មតា​នោះឡើយ។

ចាន់ ប៊ុន​លាភ គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និង​ជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ប៊ុន​លាភ​នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ Phich Nam Ek មួយ​មុខ​ប៉ុណ្ណោះ ។​ចាន់ ប៊ុន​លាភ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៥​លើក ឈ្នះ​៦៧​លើក ចាញ់​១៤​លើក​និង​ស្មើ​០២​លើក។ ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ វាយ​ចាញ់​Jakpetch Sor.Silak​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី ២០ កក្កដា ២០១៨។

ជា​លើក​ទី​២៦​របស់​ចាន់ ប៊ុន​លាភ ដែល​ឡើង​ប្រកួត​ជាមួយ​ថៃ​។ គេ​មិន​ហ៊ាន​អះអាង​មុន​ថា ប៊ុន​លាភ​ឈ្នះ​ក្នុង​ការប្រកួត​នេះ​ទេ ។ ចាំមើល តើ​ប៊ុន​លាភ អាច​យកឈ្នះ Phich Nam Ek បាន​ឬ​អត់ ?​សម្រាប់​ការជួបគ្នា​លើក​ទី​១​នេះ។

សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ​ខេត្តបាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​Ireland ឈ្មោះ​Jodan O’conner។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧ គីឡូក្រាម ។​

អ្នក​ប្រដាល់ Jodan O’conner ដែល​មកជួប​សេន កុសល នេះ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក ។ អ្នក​ប្រដាល់ Ireland រូបនេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​ទើបតែ​បាន​១៥​លើក​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​១២​លើក និង​ចាញ់​៣​លើក។

សេន កុសល ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា ។ នេះ​ជា​លើក​ទី​២ សម្រាប់​កុសល​ដែល​ឡើង​ប្រកួត​ជាល​ក្ខ​ណះ​អន្តរជាតិ​នេះ ។ កាលពី​លើក​ទី​១ គេ​បាន​ផ្តួល​ថៃ​Sing Phunsai ក្នុង​ទឹក​ទី​២ ។ សេន កុសល គេ​មានបទពិសោធន៍​ក្នុងការ​ប្រកួត​ចំនួន​៦១​លើក គឺ​ឈ្នះ​៤៧​លើក ចាញ់​១២​លើក និង​ស្មើ​០២​លើក ។ គេ​មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា សេន កុសល ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជា​អ្នក​ប្រដាល់​Ireland នេះឡើយ ? ។ ចាំមើល សេន កុសល អាច​យកឈ្នះ Jodan O’conner បាន​ឬ​អត់​សម្រាប់​ជំនួប​លើកដំបូង​នេះ​?៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu