Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន អរគុណ Keisuke Honda ដែល​ស្ម័គ្រចិត្ត​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​តាមរយៈ​ហ្វេសប៊ុ​ក​ របស់​ខ្លួន ​កាលពី​យប់​ថ្ងៃទី​១២ ​ខែសីហា ស្វាគមន៍ និង​សាទរ​កីឡាករ​ជប៉ុន​Keisuke Honda ដែល​បាន​ស្ម័គ្រចិត្ត​ជួយ​បង្វឹក​កីឡាបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​ក្នុង​រយៈពេល​២ឆ្នាំ។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បាន​គូសបញ្ជាក់ថា «​កម្ពុជា​រីករាយ​ស្វាគមន៍​និង​អបអរសាទរ​ចំពោះ​កីឡា​បាល់​ទាត់​ឆ្នើម​ជប៉ុន លោក Honda Keisuke ដែល​បាន​ស្ម័គ្រចិត្ត​មក​ជួយ​បង្វឹក​កីឡាបាល់ទាត់ ជម្រើសជាតិ​កម្ពុជា (FCC)​ដោយ​មិន​គិតថ្លៃ​ក្នុង​រយៈ ពេល​២ឆ្នាំ។



សម្តេច​តេ​ជោ​បាន​បន្ត​ថា «​នេះ​គឺជា​ការយកចិត្តទុកដាក់​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់លោក Honda Keisuke ក្នុង​ការ​លើកស្ទួយ​វិស័យ​កីឡា​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។ ទន្ទឹមនឹង​នេះ​ដែរ ​សូម​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ​រង់ចាំ​ទស្សនា​ការប្រកួត​កីឡាបាល់ទាត់​រវាង​កម្ពុ​ជា នឹង ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែ កញ្ញា ២០១៨ ខាង មុខ​នេះ »។

សូម​អរគុណ លោក Honda Keisuke​និង រាជរដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​ដែល​តែងតែ​យកចិត្តទុកដាក់​ជួយ​ដល់​កម្ពុជា​គ្រប់​វិស័យ​។ លោក Keisuke Honda ក្លាយជា​អ្នកចាត់ការ​ទូទៅ​ថ្មី​នៃ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា។ លោក​បាន​បង្ហាញ​វត្តមាន​នា​ពិធី​ផ្លូវការ​មួយ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅ​សណ្ឋាគារ Le Royal នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា នេះ​។

លោក Honda អាយុ​៣២​ឆ្នាំ​ ជា​ខ្សែបម្រើ​ប្រយុទ្ធ​ដ៏​ឆ្នើម​នៃ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន​ ដែល​ទើបតែ​ចុះហត្ថលេខា​លេង​ឲ្យ​ក្លិប Melbourne Victory របស់​អូស្ត្រាលី​។​ លោក​ដឹកនាំ​ក្រុម​កម្ពុជា​ដោយ​ស្ម័គ្រចិត្ត ​ពោល​គឺ​មិនត្រូវ​ការប្រាក់​កម្រៃ​នោះ​ឡើយ។ មែនទែន​ទៅ​លោក Honda មិនអាច​បង្ហាញ​វត្តមាន​គ្រប់ពេល​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឡើយ ប៉ុន្តែ​លោក​មាន​កាលវិភាគ​ដ៏​ត្រឹមត្រូវ​រវាង​ការចាត់ចែង​ដឹកនាំ​ក្រុម​កម្ពុជា និង ការ​លេង​នៅ​ក្លិប Melbourne Victory។

លោក Honda ដែល​បាន​ហៅ​ខ្លួនឯង​ថា ជា​គ្រូបង្វឹក​មិនផ្ទាល់​នោះ មាន​បេសកកម្ម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នា​ព្រឹត្តិការណ៍ AFF Suzuki Cup នា​ខែវិច្ឆិកា ខាងមុខ ដោយ​កម្ពុជា ស្ថិត​ក្នុង​ពូ​ល A ជាមួយ​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​ឡាវ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu