ភ្នំពេញ ៖ ក្នុងគោលបំណងដើម្បីបង្ហាញនូវសក្ដានុពល ក៏ដូចជាបច្ចេកវិទ្យាទំនើបជំនាន់ថ្មីចុងក្រោយបំផុតសម្រាប់ការផ្គត់ផ្គង់ស្របតាមតម្រូវការរបស់អតិថិជនគ្រប់ទិសទី ទាំងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ស្ថានទូត អង្គការ អ្នកទិញលក់បន្ត និង អតិថិជនប្រើប្រាស់តាមផ្ទះនោះ ក្រុមហ៊ុនPTCកុំព្យូទ័របានសហការជាមួយក្រុមហ៊ុន Lenovoរៀបចំសិក្ខាសិលាស្តីអំពី "Transforming the Future Workspace"បង្ហាញដល់អតិថិជនរបស់ខ្លួន។
ចំពោះសិក្ខាសិលាស្តីអំពី "Transforming the Future Workspace" ដែលរៀបចំធ្វើឡើងកាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០១៨ នាសណ្ឋាគារភ្នំពេញនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសនិងអតិថិជនគាំទ្រជាច្រើនមកពីគ្រប់បណ្តាក្រុមហ៊ុននិងស្ថាប័នរដ្ឋឬឯកជននានាជាដើម។
លោកស្រី តាំង វួចឡាយ អគ្គនាយិការរងក្រុមហ៊ុនភីធីស៊ីកុំព្យូទ័រខូអិលធីឌីបានឲ្យដឹងថា ការរៀបចំអង្គសិក្ខាសាលានេះឡើង ក្នុងគោលបំណងសំខាន់ដើម្បី ផ្តល់នូវចំណេះដឹងផ្នែកព័ត៌មានវិទ្យារបៀបប្រើប្រាស់ និងគុណតម្លៃរបស់ផលិតផលថ្មីLenovo Commercial ដែលជាបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន Lenovo ដែលមានគុណភាពខ្ពស់ និងមានសមត្ថភាពនឹកស្មានមិនដល់ដែលកំពុងចរាចរណ៍លើទីផ្សារនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះបើតាមការលើកឡើងរបស់លោកJoe Ng Cho Fatt ប្រធានផ្នែកលក់ផលិតផល Lenovo SMBប្រចាំប្រទេសតំបន់កណ្តាលអាស៊ីប៉ាស៊ីភិចបានឲ្យដឹងថា តាមការសង្កេតឃើញពីទីផ្សារផ្នែកកុំព្យូទ័រនៅកម្ពុជាបច្ចុប្បន្នកំពុងមានសក្តានុពលខ្លាំងក្នុងស្រទាប់យុវជនកម្ពុជាហេតុនេះហើយ ទើបLenovo ចាប់ដៃគូជាមួយក្រុមហ៊ុនភី ធី ស៊ី កុំព្យូទ័រដើម្បីសហការគ្នាបំពេញតម្រូវការផ្នែកនេះដល់អតិថិជននៅកម្ពុជា។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុន ភី ធី ស៊ី គឺជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ។ជាងនេះទៅទៀតក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌីក៏ជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផលិតផលម៉ាក Lenovo គ្រប់ម៉ូឌែលទាំងអស់និងផ្តល់សេវាកម្មជួសជុល ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនភី ធី ស៊ី កុំព្យូទ័រ មានសាខាចំនួន៥កន្លែងគឺ ទីតាំងទី១-ស្ថិតនៅស្នាក់ការការិយាល័យកណ្តាល អគារកាច់ជ្រុង ទល់មុខផ្សារទំនើបសូរិយា ។ ទីតាំងទី២-សាខាមហាវិថីព្រះមុនីវង្ស ។ទីតាំងទី៣-សាខាខាងជើងផ្សារធំថ្មី ។ទីតាំងទី៤- សាខាខេត្តបាត់ដំបងនិងទីតាំងទី៥-សាខាខេត្តសៀមរាប៕
Source: Kampuchea Thmey Daily
0 Comments