Ad Code

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Turnbull រួច​ផុតពី​បញ្ហា​ប្រឈម​ជុំវិញ​ភាពជា​អ្នកដឹកនាំ​គណបក្ស



នៅ​ថ្ងៃ​អង្គារ​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Malcolm Turnbull បាន​រួច​ផុតពី​បញ្ហា​ប្រឈម​អំពី​ភាពជា​អ្នកដឹកនាំ​នៅក្នុង​គណបក្ស​របស់លោក​ផ្ទាល់​ ខណៈ​ការមិន​ពេញចិត្ត​ចំពោះ​ការគ្រប់គ្រង​របស់លោក​បាន​ពុះកញ្ជ្រោល​ឡើង​ក្នុង​រយៈពេល​តិចជាង​មួយឆ្នាំ​មុន​ការបោះឆ្នោត​ថ្នាក់ជាតិ។

លោក Turnbull បានប្រកាស​អំពី​ជំហរ​របស់លោក​នៅឯ​កិច្ចប្រជុំ​គណបក្ស​សេរីនិយម​មួយ​ដើម្បី​យកឈ្នះ​លើ​បញ្ហា​នេះ​បន្ទាប់ពី​មានការ​ប៉ាន់ស្មាន​យ៉ាងខ្លាំង​ថា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក Peter Dutton ចង់បាន​ការងារ​រប​ស់គា​ត់​ស្រប​ពេលដែល​រដ្ឋាភិបាល​កំពុង​តាម​ពីក្រោយ​គណបក្សប្រឆាំង​គឺ​គណបក្ស​ការងារ​នៅក្នុង​ការស្ទង់មតិ​។​

ភាពមិន​ចុះសម្រុង​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ចន្ទ​នៅពេលដែល​លោក Turnbull ត្រូវបាន​បង្ខំ​ឲ្យ​ទុកចោល​ផែនការ​ក្នុងការ​បញ្ចុះ​នូវ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​នៅក្នុង​ច្បាប់​បន្ទាប់ពី​ការបះបោរ​របស់​អ្នកនយោបាយ​សេរីនិយម​។​

អ្នកនាំពាក្យ​គណបក្ស​លោកស្រី Nola Marino បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា លោក Dutton បាន​ប្រកួតប្រជែង​ប៉ុន្តែ​លោក Turnbull បានឈ្នះ​៤៨​ទល់នឹង​៣៥​សំឡេង​។​

លោកស្រី​បាន​និយាយថា “​ឆ្លងកាត់​លទ្ធផល​នេះ​បាន​បង្ហាញថា លោក Malcolm Turnbull ត្រូវបាន​គេ​ជ្រើសតាំង​ជា​មេដឹកនាំ​គណបក្ស​សេរីនិយម​ដោយ​ទទួលបាន​សំឡេង​យ៉ាង​ប្រផិតប្រផើយ​៤៨​ទល់នឹង​៣៥​ខណៈ​លោក Peter Dutton ជា​បេក្ខជន​ផ្សេងទៀត​”​។​

ក៏មាន​ការបោះឆ្នោត​សម្រាប់​មេដឹកនាំ​រង​ផងដែរ​។ លោកស្រី Julie Bishop រដ្ឋមន្ត្រី​ក្រសួងការបរទេស​គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ប្រកួតប្រជែង​ហើយ​លោកស្រី​បាន​កាន់តំណែង​នេះ​។​

បន្ទាប់ពី​ចាញ់​, លោក Dutton ដែលជា​អតីតមន្ត្រី​ប៉ូលិស​ម្នាក់​ហើយ​គ្រប់គ្រង​នាយកដ្ឋាន​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​មើល​ការខុសត្រូវ​សេវា​ចារកម្ម កងកម្លាំង​ព្រំដែន​និង​ប៉ូលិស​ជាតិ​របស់​ប្រទេស​នេះ​គឺ​បាន​លាលែង​ពី​តំណែង​។​

លោក John Hewson អតីត​មេដឹកនាំ​នៃ​គណបក្ស​សេរីនិយម​ដែល​បច្ចុប្បន្ន​ធ្វើការ​នៅ​សាលា​គោលនយោបាយ​សាធារណៈ​របស់​សាកលវិទ្យាល័យ​អូស្ត្រាលី​បាន​និយាយថា លោក Turnbull បាន​រងរបួស​ហើយ​បញ្ហា​ប្រឈម​មួយទៀត​ទំនងជា​នឹង​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu